×

ក្រុម EPL ចំណាយប្រហែល 350 លានផោនលើកីឡាករប្រេស៊ីលក្នុងទីផ្សារចុងក្រោយមុន World Cup

ក្រុមជម្រើសជាតិប្រេស៊ីល គឺបេក្ខភាពដែលត្រូវបានអ្នកចាត់ការកំពូលមួយចំនួន ចាត់ទុកជាបេក្ខភាពដែលអាចឈ្នះពានរង្វាន់បាល់ទាត់ពិភពលោកឆ្នាំ 2022 ដែលវាមិនមែនជារឿងចម្លែកទេដែលក្រុម Premier League កំពុងទិញកីឡាកររបស់ពួកគេ។

តាមការប៉ាន់ស្មាន ទឹកប្រាក់ខ្ទង់ 350 លានផោនត្រូវបានចំណាយដោយក្រុមនៅក្របខណ្ឌ Premier League លើកីឡាករប្រេស៊ីលនៅក្នុងទីផ្សារដោះដូរកីឡាករនារដូវក្តៅនេះ។

Gabriel Jesus បានចាប់ផ្តើម ក្នុងនាមជាកីឡាករ Arsenal ក្រោយការផ្ទេរតម្លៃ 45 លានផោនពីក្រុមម្ចាស់ជើងឯក Manchester City ដោយកីឡាករវ័យ 25 ឆ្នាំរូបនេះ រកបាន 2 គ្រាប់ និងបញ្ជូន 3 ដងក្នុង 4 ប្រកួតតែប៉ុណ្ណោះ។

Richarlison បានផ្ដេរមកកាន់ Tottenham Hotspur ពី Everton ក្នុងតម្លៃ 60 លានផោន ដែលបានក្លាយជាកីឡាករដ៏សំខាន់សម្រាប់ជម្រើស 11 នាក់របស់លោក Antonio Conte ។

Casemiro ដែលបានឈ្នះពានរង្វាន់ Champions League 5 សម័យកាលជាមួយ Real Madrid បានផ្លាស់ទៅកាន់កីឡដ្ឋាន Old Trafford ក្នុងតម្លៃ 60 លានផោន និងបង្ហាញខ្លួនក្នុងជ័យជម្នះ 1-0 របស់ Manchester United លើ Southampton ដែលចាប់ផ្តើមយុគសម័យ Erik ten Hag ។

ថ្មីៗនេះ ក្រុមរបស់លោក Erik ten Hag ទើបតែប្រកាសពីការនាំយកកីឡាករ Antony ពី Ajax ក្នុងកិច្ចព្រមព្រៀងតម្លៃប្រហែល 85 លានផោនទៀត។

West Ham បានបង្កើតកំណត់ត្រាថ្មី ក្នុងការចំណាយចំនួន 51 លានផោនដើម្បីទទួលបាន Lucas Paqueta ពី Lyon ខណៈ Aston Villa បាននាំយក Diego Carlos ពី Sevilla តម្លៃ 26 លានផោន និងទិញ Philippe Coutinho ជាអចិន្ត្រៃយ៍ក្នុងតម្លៃ 17 លានផោន។

ស្វាគមន៍ព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA World Cup 2022, CBS ទទួលសិទ្ធិផ្ដាច់មុខ ផ្សាយបន្ដផ្ទាល់បាល់ទាត់ពិភពលោកនៅកម្ពុជា ឆាប់ៗខាងមុខនេះ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង