×

ប្រទេសកាតា អនុញ្ញាតឱ្យមានការលក់គ្រឿងស្រវឹងអំឡុងពេលព្រឹត្តិការណ៍ FIFA World Cup

ការលក់គ្រឿងស្រវឹង នៅក្នុងកីឡដ្ឋានក្នុងព្រឹត្តិការណ៍បាល់ទាត់ពិភពលោក នៅប្រទេសកាតា នឹងត្រូវបានអនុញ្ញាត ប៉ុន្តែអ្នកគាំទ្រ ត្រូវរង់ចាំរហូតដល់ម៉ោង 6:30 ល្ងាច ដើម្បីអាចទទួលទានគ្រឿងស្រវឹងបាន។

នៅក្នុងប្រទេសកាតា គ្រឿងស្រវឹងគឺមានតែនៅសណ្ឋាគារ និងភោជនីយដ្ឋានដែលមានអាជ្ញាបណ្ណជាក់លាក់ប៉ុណ្ណោះ ប៉ុន្តែការពិភាក្សារវាង FIFA អាជ្ញាធរកាតា និងភាគីពាក់ព័ន្ធ បានឈានដល់ការសម្របសម្រួលមួយ។

អ្នកគាំទ្រនឹងអាចទទួលទានគ្រឿងស្រវឹង នៅខាងក្រៅកន្លែងមួយចំនួនតូចបាន ទោះបីជាយ៉ាងណាក៏ដោយ ក៏ពួកគេនឹងអាចផឹកបានតែនៅពេលវេលា និងទីកន្លែងជាក់លាក់ប៉ុណ្ណោះ។

World Cup ត្រូវបានគេរំពឹងថា នឹងទាក់ទាញអ្នកគាំទ្រច្រើនជាងមួយលាននាក់ ទៅកាន់ប្រទេសតូចមួយដែលមានចំនួនប្រជាជនត្រឹមតែ 2.8 លាននាក់ប៉ុណ្ណោះ។ កាតាមិនមែនជាប្រទេសតែមួយទេដែលបន្ធូរបន្ថយបទបញ្ញត្តិគ្រឿងស្រវឹងសម្រាប់ការប្រកួតបាល់ទាត់ពិភពលោកនោះ។ ប្រទេសប្រេស៊ីល បានបន្ធូរបន្ថយជំហររបស់ខ្លួននៅកាលពីឆ្នាំ2014 ខណៈដែលសមាជិកសភាបានអនុម័តច្បាប់ពិសេសមួយ ដែលលើកលែងពីការហាមឃាត់ការលក់គ្រឿងស្រវឹងនៅកីឡដ្ឋាន។

ស្វាគមន៍ព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA World Cup 2022, CBS ទទួលសិទ្ធិផ្ដាច់មុខ ផ្សាយបន្ដផ្ទាល់បាល់ទាត់ពិភពលោកនៅកម្ពុជា ឆាប់ៗខាងមុខនេះ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង