×

Pogba ទំនង​ជា​អវត្តមាន​ពី World Cup ក្រោយ​វះកាត់​ជង្គង់

ខ្សែបម្រើ Paul Pogba របស់ Juventus និងក្រុមជម្រើសជាតិបារាំង កំពុងស្ថិតក្នុងភាពមិនច្បាស់លាស់សម្រាប់បង្ហាញខ្លួននៅក្នុងការប្រកួតព្រឹត្តិការណ៍បាល់ទាត់ពិពភលោក FIFA World Cup នៅប្រទេសកាតា នៅចុងឆ្នាំនេះ បន្ទាប់ពីវះកាត់ជង្គង់។

Pogba វ័យ 29 ឆ្នាំ បានរងរបួសកាលពីខែកក្កដា ហើយមិនទាន់បានលេងនៅរដូវកាលនេះនៅឡើយទេ។ ការប្រកួត World Cup លើកដំបូងរបស់បារាំង ត្រូវប៉ះអូស្ត្រាលី នៅថ្ងៃទី២២ វិច្ឆិកា។

លោក Massimiliano Allegri គ្រូបង្វឹកក្រុម Juventus បាននិយាយថា៖ “ព្រឹកនេះ Pogba បានហ្វឹកហាត់ជាលើកទីពីរ ប៉ុន្តែបន្ទាប់មកបានឈប់ ហើយត្រូវបានសម្រេចចិត្តថា គាត់នឹងធ្វើការវះកាត់”។ “គាត់នឹងត្រឡប់មកវិញយ៉ាងប្រាកដក្នុងខែមករា។”

ក្រោយមក Juventus បាននិយាយថា ការវះកាត់ទទួលបានជោគជ័យពេញលេញ។

Pogba បានចូលរួមជាមួយក្រុម Serie A វិញនៅក្នុងទីផ្សារដោះដូរកីឡាករនារដូវក្តៅនេះ បន្ទាប់ពីកិច្ចសន្យារបស់គាត់ជាមួយ Manchester United បានផុតសុពលភាព។

គេបានស៊ុតបញ្ចូលទីក្នុងជ័យជម្នះ 4-1 លើក្រូអាតក្នុងឆ្នាំ 2018 ខណៈបារាំងបានឈ្នះពានរង្វាន់ World Cup ជាលើកទីពីរ។

ស្វាគមន៍ព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA World Cup 2022, CBS ទទួលសិទ្ធិផ្ដាច់មុខ ផ្សាយបន្ដផ្ទាល់បាល់ទាត់ពិភពលោកនៅកម្ពុជា ឆាប់ៗខាងមុខនេះ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង