×

Figo ជឿជាក់លើ Ronaldo ក្នុង​ការជួយ​ព័រទុយហ្គាល់​ដែល​គាត់រំពឹង​នឹង”ឈ្នះពានរង្វាន់ World Cup”

អតីតកីឡាករបាល់ទាត់អន្តរជាតិព័រទុយហ្គាល់ Luís Figo ជឿជាក់ថា ក្រុមជម្រើសជាតិព័រទុយហ្គាល់ មានឱកាសឈ្នះពានរង្វាន់ FIFA World Cup ឆ្នាំ 2022 ដែលនឹងធ្វើឡើងនៅប្រទេសកាតា។

ថ្លែងក្នុងវេទិកា Football Talks ក្នុងទីក្រុង Oeiras ជិតទីក្រុង Lisbon កាលពីម្សិលមិញ លោកបាននិយាយថា៖ “ខ្ញុំគិតថា ព័រទុយហ្គាល់មានក្រុមជម្រើសជាតិល្អបំផុតមួយក្នុងពិភពលោក។ ជោគជ័យក្នុងការប្រកួតបាល់ទាត់ពិភពលោក ឬជើងឯកទ្វីបអឺរ៉ុប គឺអាស្រ័យទៅលើកត្តាជាច្រើន មិនត្រឹមតែលើគុណភាពបុគ្គល និងក្រុមប៉ុណ្ណោះទេ ប៉ុន្តែខ្ញុំសង្ឃឹមថា ព័រទុយហ្គាល់ បន្ទាប់ពីវគ្គជម្រុះដ៏ស្មុគស្មាញកន្លងមក នឹងអាចបង្ហាញពីតម្លៃពេញលេញ និងសម្រេចបាននូវគោលដៅរបស់ពួកគេ គឺឈានដល់វគ្គផ្ដាច់ព្រ័ត្រ និងឈ្នះពាន World Cup ។”

ក្នុងវគ្គចែកពូលនៃការប្រកួត World Cup វគ្គផ្តាច់ព្រ័ត្រនៅប្រទេសកាតា ក្រុមព័រទុយហ្គាល់ត្រូវជួបជាមួយ ហ្គាណា អ៊ុយរុយហ្គាយ និងកូរ៉េខាងត្បូង។ ព្រឹត្តិការណ៍នេះនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី 20 ខែវិច្ឆិកា ដល់ថ្ងៃទី 18 ខែធ្នូ។

លោក Figo ដែលធ្លាប់លេងឱ្យ Sporting, Barcelona, Real Madrid និង Inter Milan បានសរសើរពីសមត្ថភាពរបស់ប្រធានក្រុមព័រទុយហ្គាល់ Cristiano Ronaldo ទោះបីជាបច្ចុប្បន្នគាត់ជួបការលំបាកនៅ Manchester United ក៏ដោយ។

គាត់បាននិយាយបន្តថា៖ “ខ្ញុំមិនមានការសង្ស័យអំពីគុណភាព ការរួមចំណែក និងវិជ្ជាជីវៈរបស់ Cristiano នោះទេ។ ខ្ញុំប្រាកដថា គាត់នឹងលេងនៅ World Cup ក្នុងលក្ខខណ្ឌល្អបំផុត ហើយខ្ញុំគិតថាព័រទុយហ្គាល់អាចទុកចិត្តលើគាត់បាន អំពីអ្វីដែលគាត់អាចផ្តល់ឱ្យក្រុមជម្រើសជាតិ”។

ស្វាគមន៍ព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA World Cup 2022, CBS ទទួលសិទ្ធិផ្ដាច់មុខ ផ្សាយបន្ដផ្ទាល់បាល់ទាត់ពិភពលោកនៅកម្ពុជា ឆាប់ៗខាងមុខនេះ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង