×

តោះមក​ដឹងពី​ថវិការបស់ម្ចាស់ផ្ទះ​ដែល​បានប្រើប្រាស់​ក្នុង​ការរៀបចំ World Cup ចាប់ពីឆ្នាំ1990មក

ការរៀបចំព្រឹត្តិការណ៍ FIFA World Cup 2022 គឺជាទំនួលខុសត្រូវដ៏ធំមួយ ដែលទាមទារថវិកាយ៉ាងច្រើនសន្ធឹកសន្ធាប់ ប៉ុន្តែបណ្តាប្រទេសនានានៅតែប្រកួតប្រជែងគ្នាយ៉ាងស្វិតស្វាញ ដើម្បីបានសិទ្ធិធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍បាល់ទាត់កំពូលមួយនេះ។

កាលពី 92 ឆ្នាំមុន FIFA World Cup ឆ្នាំ 1930 គឺជាព្រឹត្តិការណ៍ដំបូងបង្អស់ ដែលអ៊ុយរុយហ្គាយធ្វើជាម្ចាស់ផ្ទះទទួលក្រុម 13 ។ ចាប់តាំងពីទសវត្សរ៍ឆ្នាំ 1930 មក ព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA World Cup បានកើនប្រជាប្រិយភាពជាបន្តបន្ទាប់ ដែលបានក្លាយជាព្រឹត្តិការណ៍កីឡាដ៏ពេញនិយមបំផុតមួយរបស់ពិភពលោក។

កំណើននៃប្រជាប្រិយភាពក្នុងរយៈពេលជាច្រើនទសវត្សរ៍នេះ ក៏មានការផ្លាស់ប្តូរជាច្រើនទាក់ទងនឹងប្រទេសម្ចាស់ផ្ទះ បទប្បញ្ញត្តិ ចំនួនក្រុមដែលចូលរួម ក៏ដូចជា ថវិកាដែលបានចំណាយសម្រាប់ការរៀបចំរបស់ម្ចាស់ផ្ទះ។

ចាប់តាំងពីព្រឹត្តិការណ៍ FIFA World Cup ឆ្នាំ 1930 មក មានការរំខានមួយចំនួនសម្រាប់ការប្រកួតបាល់ទាត់ពិភពលោក ដូចជាឆ្នាំ 1942 និង 1946 ដែលត្រូវបានលុបចោលក្រោយសង្គ្រាមលោកលើកទី 2 ។

ការប្រកួតបាល់ទាត់ពិភពលោកឆ្នាំនេះ គ្រោងនឹងធ្វើឡើងនៅប្រទេសកាតា នៅខែវិច្ឆិកាខាងមុខ ដែលជាការរៀបចំនៅនៅមជ្ឈិមបូព៌ាជាលើកដំបូង។

យោងតាមបញ្ជីរបស់ Albawaba ដែលជាទីភ្នាក់ងារសារព័ត៌មានអារ៉ាប់រួមមួយ បានបង្ហាញតួលេខចំណាយចាប់តាំងពី FIFA World Cup ឆ្នាំ 1990 មក៖

– ម្ចាស់ផ្ទះ៖ អ៊ីតាលី, ថវិកា World Cup ឆ្នាំ 1990 = 4 ពាន់លានដុល្លារអាមេរិក
– ម្ចាស់ផ្ទះ៖ អាមេរិក, ថវិកា World Cup ឆ្នាំ 1994 = 500 លានដុល្លារអាមេរិក
– ម្ចាស់ផ្ទះ៖ បារាំង, ថវិកា World Cup ឆ្នាំ 1998 = 2.33 ពាន់លានដុល្លារ
– ម្ចាស់ផ្ទះ៖ កូរ៉េខាងត្បូង និងជប៉ុន, ថវិកា World Cup 2002 = 7 ពាន់លានដុល្លារ
– ម្ចាស់ផ្ទះ៖ អាល្លឺម៉ង់, ថវិកា World Cup 2006 = 4.6 ពាន់លានដុល្លារ
– ម្ចាស់ផ្ទះ៖ អាហ្រ្វិកខាងត្បូង, ថវិកា World Cup 2010 = 3.6 ពាន់លានដុល្លារ
– ម្ចាស់ផ្ទះ៖ ប្រេស៊ីល, ថវិកា World Cup 2014 = 11.6 ពាន់លានដុល្លារ
– ម្ចាស់ផ្ទះ៖ រុស្ស៊ី, ថវិកា World Cup 2018 = 14.2 ពាន់លានដុល្លារ
– ម្ចាស់ផ្ទះ៖ កាតា, ថវិកា World Cup 2022 = 220 ពាន់លានដុល្លារ។

ស្វាគមន៍ព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA World Cup 2022, CBS ទទួលសិទ្ធិផ្ដាច់មុខ ផ្សាយបន្ដផ្ទាល់បាល់ទាត់ពិភពលោកនៅកម្ពុជា ឆាប់ៗខាងមុខនេះ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង