កីឡាករតែម្នាក់គត់ដែលស៊ុតបញ្ចូលទីបាន 13 គ្រាប់នៅក្នុងព្រឹត្តិការណ៍ FIFA World Cup តែមួយ។ ហើយកីឡាកររូបនេះ គឺ Just Fontaine (បារាំង) ដែលរកបាន 13 គ្រាប់នៅក្នុងព្រឹត្តិការណ៍ FIFA World Cup ឆ្នាំ 1958 ។
កីឡាករ 5 នាក់ បានស៊ុតបញ្ចូលទី 7 ឬ 8 គ្រាប់ក្នុងការប្រកួត World Cup តែមួយ។ ក្នុងចំណោមកីឡាករកំពូលទាំង 10 មាន 4 នាក់មានជម្រើសជាតិប្រេស៊ីល។ ក្នុងនោះកីឡាករបារាំង ហុងគ្រី អាល្លឺម៉ង់ ព័រទុយហ្គាល់ អាហ្សង់ទីន និង ប៉ូឡូញ ក៏ជាប់ក្នុងបញ្ជីដែរ។
វាក៏ជាបញ្ជីមួយ ដែលគ្មានឈ្មោះ Pelé, Maradona, Miroslav Klose, Jurgen Klinsmann ឬ Thomas Müller ទេ។ វាជាបញ្ជីដែលមិនមានកន្លែងសម្រាប់ Lionel Messi និង Cristiano Ronaldo នោះដែរ។
កីឡាករទាំង 10 រួមមាន៖
Just Fontaine (បារាំង)៖ 13 គ្រាប់ (1958)
Sandor Kocsis (ហុងគ្រី)៖ 11 គ្រាប់ (1954)
Gerd Muller (អាល្លឺម៉ង់)៖ 10 គ្រាប់ (1970)
Eusebio (ព័រទុយហ្គាល់)៖ 9 គ្រាប់ (1966)
Ademir (ប្រេស៊ីល)៖ 9 គ្រាប់ (1950)
Guilermo Stabile (អាហ្សង់ទីន)៖ 8 គ្រាប់ (1930)
Ronaldo (ប្រេស៊ីល)៖ 8 គ្រាប់ (2002)
Leonidas (ប្រេស៊ីល)៖ 7 គ្រាប់ (1938)
Jairzinho (ប្រេស៊ីល)៖ 7 គ្រាប់ (1970)
Grzegorz Lato (ប៉ូឡូញ)៖ 7 គ្រាប់ (1974)
ស្វាគមន៍ព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA World Cup 2022, CBS ទទួលសិទ្ធិផ្ដាច់មុខ ផ្សាយបន្ដផ្ទាល់បាល់ទាត់ពិភពលោកនៅកម្ពុជា ឆាប់ៗខាងមុខនេះ៕