×

FIFA ធ្លាប់ដាក់​បម្រាម​លើ​ប្រទេស 7 មិនឱ្យ​ចូលរួម​ក្នុង​កម្មវិធី​ប្រកួត​នៃ​ពានរង្វាន់ World Cup

FIFA អាចនឹងដកអេក្វាឌ័រចេញពីព្រឹត្តិការណ៍ World Cup 2022 នៅប្រទេសកាតា ជុំវិញការចោទប្រកាន់ពីការបិទបាំងអត្តសញ្ញាណរបស់កីឡាករ Byron Castillo ។ សហព័ន្ធកីឡាបាល់ទាត់របស់ឈីលី បានដាក់ពាក្យបណ្តឹងជាផ្លូវការដោយអះអាងថា Castillo បានកើតនៅប្រទេសកូឡុំប៊ី មិនមែនអេក្វាឌ័រទេ។ យ៉ាងណាមិញ គណៈកម្មការមួយរបស់ FIFA នឹងធ្វើការសម្រេចនៅថ្ងៃទី 15 ខែកញ្ញា ឆ្នាំ 2022 ។ ចំណែកខាងក្រោមនេះ គឺជាប្រទេសដែលធ្លាប់ទទួលបម្រាមរបស់ FIFA មិនឱ្យចូលរួមការប្រកួតនានាក្នុងកម្មវិធី World Cup ។

រុស្សី៖ គឺជាប្រទេសចុងក្រោយបំផុតដែល FIFA បានហាមមិនឱ្យចូលរួមប្រកួតនៅ World Cup ឆ្នាំ 2022 បន្ទាប់ពីការលុកលុយរបស់រុស្សីមកលើអ៊ុយក្រែន ។ រុស្សីត្រូវបានដកចេញពីវគ្គជម្រុះ Play-off សម្រាប់ការប្រកួត World Cup នៅប្រទេសកាតា។

មីយ៉ាន់ម៉ា៖ មុនការប្រកួត World Cup ឆ្នាំ 2006 នៅប្រទេសអាល្លឺម៉ង់ FIFA បានចេញបម្រាមសម្រាប់មីយ៉ាន់ម៉ា ដែលបដិសេធមិនប្រកួតជាមួយ អ៊ីរ៉ង់ ក្នុងអំឡុងពេលការប្រកួតជម្រុះ ហើយធ្លាប់បានដកខ្លួនចេញពីការប្រកួតជម្រុះមួយ សម្រាប់ World Cup ឆ្នាំ 2002 ដែលរៀបចំដោយប្រទេសជប៉ុន និងកូរ៉េខាងត្បូង។

ឈីលី៖ បានបាត់បង់សិទ្ធិក្នុងការប្រកួត World Cup ឆ្នាំ 1994 នៅសហរដ្ឋអាមេរិក បន្ទាប់ពី FIFA បានព្យួរ ក្នុងផែនការអាក្រក់ក្នុងការដកសិទ្ធិរបស់គូប្រជែងប្រេស៊ីលក្នុងការប្រកួតឆ្នាំ 1990 ក្នុងប្រទេសអ៊ីតាលី។

ម៉ិកស៊ិក៖ មិនអាចប្រកួតនៅ World Cup 1990 នៅអ៊ីតាលី បន្ទាប់ពីបានប្រើប្រាស់កីឡាករដែលមានអាយុលើស 4 នាក់ ក្នុងវគ្គជម្រុះនៃការប្រកួតជើងឯកយុវជនពិភពលោកឆ្នាំ 1989 ។

អាហ្វ្រិកខាងត្បូង៖ FIFA បានកោះប្រជុំ កាលពីខែកញ្ញា ឆ្នាំ 1961 ជាមួយនឹងសមាគមសមាជិកចំនួន 67 ដើម្បីពិភាក្សាអំពីបញ្ហានៃការប្រកាន់ពូជសាសន៍។ បន្ទាប់ពីការចរចាជាច្រើនថ្ងៃ គេបានព្យួរអាហ្វ្រិកខាងត្បូងពីការប្រកួតបាល់ទាត់អន្តរជាតិទាំងអស់។ ឆ្នាំ 1992 ដែល FIFA បានអនុញ្ញាតឱ្យអាហ្រ្វិកខាងត្បូងចូលរួមឡើងវិញ។

អាល្លឺម៉ង់ និង ជប៉ុន៖ FIFA បានរៀបចំការប្រកួត World Cup លើកដំបូងក្រោយសង្គ្រាមលោកលើកទី 2 នៅប្រទេសប្រេស៊ីល ក្នុងឆ្នាំ 1950 ប៉ុន្តែអាល្លឺម៉ង់ និងជប៉ុន មិនត្រូវបានអនុញ្ញាតឱ្យចូលនោះទេ។ អាល្លឺម៉ង់ បានត្រលប់ទៅ World Cup វិញនៅឆ្នាំ 1954 ។ ខណៈជប៉ុន បានបរាជ័យក្នុងវគ្គជម្រុះសម្រាប់ការប្រកួតឆ្នាំ 1954 ហើយរង់ចាំរហូតដល់ឆ្នាំ 1998 នៅប្រទេសបារាំង ទើបត្រឡប់មកវិញ។

ស្វាគមន៍ព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA World Cup 2022, CBS ទទួលសិទ្ធិផ្ដាច់មុខ ផ្សាយបន្ដផ្ទាល់បាល់ទាត់ពិភពលោកនៅកម្ពុជា ឆាប់ៗខាងមុខនេះ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង