តារាឆ្នើម Renan Lodi របស់ក្លិប Nottingham Forest ត្រូវបានគ្រូបង្វឹក Tite កោះហៅចូលក្រុមជម្រើសជាតិប្រេស៊ីល។ កីឡាករការពារស្លាបឆ្វេងរូបនេះ នឹងចូលរួមក្នុងការប្រកួតជាមួយ ហ្គាណា និងទុយណេស៊ី នៅចុងខែកញ្ញានេះ។
Lodi ត្រូវបានកោះហៅម្ដងទៀត ក្នុងពេលអវត្តមានរបស់ Alex Sandro។ កីឡាកររបស់ Juventus រូបនេះកំពុងសម្រាកព្យាបាលរបួស។ Lodi គួរតែមានឱកាសលេងទល់នឹងហ្គាណា ឬទុយនីស៊ី ព្រោះថា លោក Tite កំពុងតាមដានគាត់មុនការប្រកួត World Cup នៅប្រទេសកាតា។
Forest បានប្រឆាំងនឹងការកោះហៅនេះ បន្ទាប់ពីខ្សែការពារឆ្វេង Omar Richards បានរងរបួសភ្លៅ។
Lodi បានលេងឱ្យជម្រើសជាតិ 15 ដង ដោយបានបង្ហាញខ្លួនជាលើកដំបូងកាលពីខែតុលា ឆ្នាំ 2019 បន្ទាប់ពីការផ្លាស់ទៅ Atletico Madrid ។ ការបង្ហាញខ្លួនចុងក្រោយរបស់គាត់ បានកើតឡើងនៅវគ្គផ្តាច់ព្រ័ត្រ Copa America ឆ្នាំ 2021 នៅពេលដែលប្រេស៊ីល ចាញ់អាហ្សង់ទីន។
កីឡាករវ័យ 24 ឆ្នាំ បានបង្ហាញខ្លួនចំនួនពីរលើកសម្រាប់ Forest នៅដើមរដូវកាលនេះ៕