×

Ben White, Sancho, Rashford គ្មានឈ្មោះ​ក្នុង​បញ្ជីកោះហៅ​របស់​ក្រុមជម្រើសជាតិ​អង់គ្លេស

លោក Gareth Southgate អ្នកចាត់ការទូទៅរបស់ក្រុមជម្រើសជាតិអង់គ្លេស បានបញ្ចេញបញ្ជីឈ្មោះក្រុមរបស់លោក សម្រាប់ការប្រកួត Nations League នាពេលខាងមុខ ជាមួយអ៊ីតាលី និងអាល្លឺម៉ង់។

ប៉ុន្តែ Ben White មិនបានជាប់ជម្រើសជាតិអង់គ្លេសទេ។ កីឡាករវ័យ 24 ឆ្នាំរូបនេះ បានលេងជាទៀងទាត់សម្រាប់ក្រុម Arsenal ក្នុងរដូវកាលនេះ ដោយចាប់ផ្តើមរាល់ការប្រកួត Premier League ប៉ុន្តែនៅតែមិនអាចផ្គាប់ចិត្តលោក Gareth Southgate ដែលបានជ្រើសរើសជម្រើសខ្សែការពាររួមមាន Eric Dier, Conor Coady, Fikayo Tomori, Marc Guehi, John Stones និង Harry Maguire ។

Southgate បានដកកីឡាករដែលកំពុងឡើងទម្រង់ ដូចជា Marcus Rashford និង Jadon Sancho ចេញពីបញ្ជីឈ្មោះទាំង 28 នាក់ សម្រាប់ការប្រកួតនៅចុងខែនេះផងដែរ។ ប៉ុន្តែ គាត់បានកោះហៅខ្សែប្រយុទ្ធ Ivan Toney របស់ Brentford ។

វាជាការសម្រេចចិត្តដ៏ចម្រូងចម្រាសមួយ ដោយអ្នកគាំទ្រជាច្រើន បាននិយាយថា Harry Maguire, Luke Shaw និង Grealish មិនសក្តិសមនឹងទទួលបានការកោះហៅឡើយ។

អ្នកចាំទី៖ Dean Henderson (Nottingham Forest), Nick Pope (Newcastle United), Aaron Ramsdale (Arsenal)

ខ្សែការពារ៖ Trent Alexander-Arnold (Liverpool), Ben Chilwell (Chelsea), Conor Coady (Everton), Eric Dier (Tottenham Hotspur), Marc Guéhi (Crystal Palace), Reece James (Chelsea), Harry Maguire (Manchester United), Luke Shaw (Manchester United), John Stones (Manchester City), Fikayo Tomori (AC Milan), Kieran Trippier (Newcastle United), Kyle Walker (Manchester City)

ខ្សែបម្រើ៖ Jude Bellingham (Borussia Dortmund), Mason Mount (Chelsea), Kalvin Phillips (Manchester City), Declan Rice (West Ham United), James Ward-Prowse (Southampton)

ខ្សែប្រយុទ្ធ៖ Tammy Abraham (AS Roma), Jarrod Bowen (West Ham United), Phil Foden (Man City), Jack Grealish (Manchester City), Harry Kane (Tottenham Hotspur), Bukayo Saka (Arsenal), Raheem Sterling (Chelsea), Ivan Toney (Brentford)។

ស្វាគមន៍ព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA World Cup 2022, CBS ទទួលសិទ្ធិផ្ដាច់មុខ ផ្សាយបន្ដផ្ទាល់បាល់ទាត់ពិភពលោកនៅកម្ពុជា ឆាប់ៗខាងមុខនេះ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង