×

ក្រុមជម្រើសជាតិ​អ៊ុយក្រែន​បញ្ជាក់ថា Zinchenko ទទួល​រងរបួស

សហព័ន្ធកីឡាបាល់ទាត់អ៊ុយក្រែន បានបញ្ជាក់ថា Oleksandr Zinchenko នឹងខកខានការប្រកួត UEFA Nations League ដោយសាររបួសសាច់ដុំកំភួនជើងអំឡុងពេលហ្វឹកហាត់។

វាជាដំណឹងអាក្រក់មួយសម្រាប់ក្រុម Arsenal ។ កីឡាករវ័យ 25 ឆ្នាំរូបនេះបានចូលរួមពី Manchester City ក្នុងកិច្ចព្រមព្រៀងដែលមានតម្លៃប្រហែល 30 លានផោន។

ចាប់តាំងពីមកដល់ Arsenal គេបានដណ្ដើមតួនាទីរបស់ Kieran Tierney នៅតំបន់ការពារស្លាបឆ្វេង។ កីឡាករវ័យ 25 ឆ្នាំរូបនេះ បានបង្ហាញខ្លួននៅក្របខណ្ឌ Premier League ចំនួន 4 ដងមកទល់ពេលនេះ។

យ៉ាងណាមិញ ក្រុមជម្រើសជាតិអ៊ុយក្រែនបានបញ្ជាក់ថា Zinchenko នឹងមិននៅក្នុងក្រុមរបស់ពួកគេទេ ដោយសារតែរបួសកំភួនជើង ដែលទំនងជាធ្វើឱ្យគេខកខានចេញពីការប្រកួតជាមួយ Brentford របស់ Arsenal នៅថ្ងៃអាទិត្យខាងមុខនេះ។ របួសនេះ ប្រហែលជាត្រូវសម្រាកព្យាបាលរយៈពេល 2 សប្ដាហ៍៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង