×

Ronaldo ក្លាយជា​កីឡាករ​ដែល​មានឥទ្ធិពល​បំផុត​ក្នុង Instagram សម្រាប់ World Cup 2022

Cristiano Ronaldo បាននាំមុខ Lionel Messi, Neymar និង Kylian Mbappe ជាកីឡាករបាល់ទាត់ដែលមានឥទ្ធិពលបំផុតនៅលើ Instagram ដែលគ្រោងនឹងលេងនៅ World Cup 2022 ។

ខ្សែប្រយុទ្ធព័រទុយហ្គាល់ Ronaldo មានអ្នកចុច Follow កើនឡើង 48% នៅក្នុងឆ្នាំមុន។ យោងតាមក្រុមអ្នកវិភាគ Nielsen Gracenote បានឱ្យដឹងថា គាត់ទទួលបានតម្លៃផ្សព្វផ្សាយជាមធ្យមច្រើនជាង 3.5 លានដុល្លារនៅក្នុងមួយផុស (Post)។

ចំណាត់ថ្នាក់នៃតម្លៃផ្សព្វផ្សាយសរុប គឺផ្អែកលើឧបករណ៍វាស់របស់ Nielsen ដែលគិតលើអ្នកចុច Follow សរុប កំណើន Follower, Engagement និងតម្លៃយីហោជាមធ្យមក្នុងមួយផុសនៅលើ Instagram ។

Ronaldo មានអ្នកចុច Follow ចំនួន 480 លាននាក់នៅលើ Instagram ខណៈពេលដែល Messi របស់អាហ្សង់ទីន ត្រូវបានមានអ្នកចុច Follow ចំនួន 360 លាននាក់ ដែលមានកំណើន 38% ក្នុងរយៈពេល 12 ខែចុងក្រោយនេះ និងទទួលបាន 2.6 លានដុល្លារនៃតម្លៃប្រព័ន្ធផ្សព្វផ្សាយក្នុងមួយផុស។

ខ្សែប្រយុទ្ធរបស់ក្រុម Paris St-Germain គឺ Neymar និង Mbappe ឈរនៅលេខរៀងទី 3 និងទី 4 ដែលទទួលបានជាមធ្យមច្រើនជាង 1 លានដុល្លារក្នុងមួយផុស។

ស្វាគមន៍ព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA World Cup 2022, CBS ទទួលសិទ្ធិផ្ដាច់មុខ ផ្សាយបន្ដផ្ទាល់បាល់ទាត់ពិភពលោកនៅកម្ពុជា ឆាប់ៗខាងមុខនេះ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង