ក្រុមជម្រើសជាតិបារាំង បានជួបបញ្ហារបួសជាច្រើន មុនការប្រកួតរបស់ពួកគេ ទល់នឹងអូទ្រីស និង ដាណឺម៉ាក ក្នុងការប្រកួត Nations League ។ សហព័ន្ធបាល់ទាត់បារាំង បាននិយាយថា ខ្សែការពារ Lucas Digne របស់ Aston Villa បានរងរបួស។
សហព័ន្ធបាននិយាយថា គ្រូបង្វឹកបារាំង Didier Deschamps បានកោះហៅខ្សែការពារឆ្វេង Adrien Truffert របស់ក្លិប Rennes មកជំនួសកន្លែង Digne ដែលមានបញ្ហាកជើងខាងស្តាំ។
Digne បានក្លាយជាកីឡាករចុងក្រោយដែលរបួស បន្ទាប់ពីខ្សែការពារ Théo Hernandez របស់ AC Milan ត្រូវបានដកចេញពីក្រុមដោយសារតែសាច់ដុំរហែក។ ប្រធានក្រុមជម្រើសជាតិបារាំង Hugo Lloris ក៏ត្រូវអវត្តមានក្នុងការប្រកួតដែរ ដោយសាររបួសភ្លៅខាងស្តាំ ហើយជំនួសដោយអ្នកចាំទី Alban Lafont របស់ Nantes។
ខ្សែបម្រើ Jordan Veretout របស់ Marseille ត្រូវបានកោះហៅមកជំនួសកន្លែង Boubacar Kamara ដែលរងរបួស មួយថ្ងៃបន្ទាប់ពី Kamara បានជំនួសកីឡាករ Adrien Rabiot ។ អវត្តមានកីឡាករមួយចំនួនទៀត រួមមាន Paul Pogba, Karim Benzema និង N’Golo Kanté ។
ស្វាគមន៍ព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA World Cup 2022, CBS ទទួលសិទ្ធិផ្ដាច់មុខ ផ្សាយបន្ដផ្ទាល់បាល់ទាត់ពិភពលោកនៅកម្ពុជា ឆាប់ៗខាងមុខនេះ៕