×

UEFA បញ្ជាក់ពី​ការដក​រុស្ស៊ីពី​ការចាប់ឆ្នោត​វគ្គជម្រុះ Euro 2024

ភាពឯកោរបស់ប្រទេសរុស្ស៊ីពីកីឡាអន្តរជាតិនៅតែបន្ត បន្ទាប់ពី UEFA បញ្ជាក់ថា ប្រទេសនេះនឹងត្រូវបានដកចេញពីវគ្គជម្រុះសម្រាប់ព្រឹត្តិការណ៍យូរ៉ូ 2024។

ប្រទេសរុស្ស៊ី ត្រូវបានហាមឃាត់មិនឱ្យចូលរួមក្នុងការប្រកួតរបស់ UEFA និង FIFA ចាប់តាំងពីបានចាប់ផ្តើមការលុកលុយរបស់ខ្លួនក្នុងប្រទេសអ៊ុយក្រែនកាលពីខែកុម្ភៈ ដោយតុលាការអាជ្ញាកណ្តាល បានច្រានចោលបណ្តឹងឧទ្ធរណ៍ប្រឆាំងនឹងបម្រាមនោះ កាលពីខែកក្កដា។

UEFA បានបញ្ជាក់ថា អាល្លឺម៉ង់ នឹងមានសិទ្ធិធ្វើជាម្ចាស់ផ្ទះ សម្រាប់ការប្រកួតនេះ ដោយការចាប់ឆ្នោតវគ្គជម្រុះ គ្រោងនឹងធ្វើឡើងនៅទីក្រុង Frankfurt នៅថ្ងៃទី 9 ខែតុលា។

ប្រទេសចំនួន 53 នឹងប្រជែងដណ្តើមយក 23 កៅអីដែលនៅសល់។ ក្រុមលេខ 1 និងលេខ 2 ទាំង 10 ក្រុមនឹងមានលក្ខណៈគ្រប់គ្រាន់ដើម្បីឡើងទៅជុំផ្ដាច់ព្រ័ត្រ បូករួមទាំងក្រុមចំនួន 3 ទៀតតាមរយៈការប្រកួតវគ្គ Play-off ដែលនឹងត្រូវលេងនៅខែមីនា ឆ្នាំ 2024។

ការប្រកួតវគ្គ Play-off ទាំងនោះ នឹងមានក្រុមដែលល្អបំផុតចំនួន 12 ពី Nations League រដូវកាល 2022-23 ដែលមិនទាន់មានលក្ខណៈគ្រប់គ្រាន់ក្នុងការឡើង។

UEFA នឹងបែងចែក 7 ពូល ដែលពូលនីមួយៗមាន 5 ក្រុម និង 3 ពូល ដែលពូលនីមួយៗ មាន 6 ក្រុម។

ស្វាគមន៍ព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA World Cup 2022, CBS ទទួលសិទ្ធិផ្ដាច់មុខ ផ្សាយបន្ដផ្ទាល់បាល់ទាត់ពិភពលោកនៅកម្ពុជា ឆាប់ៗខាងមុខនេះ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង