ភ្នំពេញ៖ យោងតាមការផ្សាយរបស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានឱ្យដឹងថា ប្រមុខប្រដាល់គុនខ្មែរ លោកឧត្តមសេនីយ៍ឯក តែម ម៉ឺន បានអំពាវនាវដល់ ប្រធានសមាគម និង ក្លិបទាំងអស់ និង គ្រូបង្វឹកគ្រូជំនួយ កីឡាករ-កីឡាការិនី គុនខ្មែរតាមបណ្តាសមាគម និងក្លិបទាំងអស់ អញ្ជើញទៅចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ឱ្យបានទាំងអស់គ្នា ពុំនោះទេមិនអនុញ្ញាតឲចូលធ្វើការ និងប្រកួតនៅតាមស្ថានីយ៍ទូរទស្សន៍ និងកម្មវិធីផ្សេងៗទៀតបានឡើយ។
យោងតាមសេចក្តីអំពាវនាវរបស់សហព័ន្ធ មានន័យថា សហព័ន្ធកីឡាប្រដាល់គុនខ្មែរ អំពាវនាវ និង ជំរុញដល់គ្រូបង្វឹក គ្រូជំនួយ កីឡាករ-កីឡាការិនីគុនខ្មែរ តាមបណ្តាសមាគម និងក្លិបទាំងអស់ អញ្ជើញទៅចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ឱ្យបានទាំងអស់គ្នា តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ស្តីពីការចូលរួមចាក់វ៉ាក់សាំងទប់ស្កាត់ នូវការីករាលដាល នៃជំងឺកូវីដ១៩ ឱ្យបានទាំងអស់គ្នា កាលពីថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២១។ ពុំនោះទេ សហព័ន្ធកីឡាប្រដាល់គុនខ្មែរ និងមិនអនុញ្ញាតឱ្យចូលធ្វើការ និងពុំអនុញ្ញាតឱ្យប្រកួតនៅតាមស្ថានីយ៍ ទូរទស្សន៍ និង កម្មវិធីផ្សេងៗទៀតបានឡើយ។
លោកក៏បានបានជំរុញដល់លោកប្រធាន សមាគម និងក្លិបជួយជំរុញដល់គ្រូបង្វឹក គ្រូជំនួយ កីឡាករ កីឡាការិនី ឱ្យទៅចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ឱ្យបានគ្រប់ៗគ្នាកុំបីខាន។ គ្រូបង្វឹក គ្រូជំនួយ កីឡាករ កីឡាការិនី នៅតាមសមាគម-ក្លិប និងមន្ត្រីទាំងអស់ អញ្ជើញទៅចាក់វ៉ាក់សាំងបង្ការជំងឺ កូវីដ-១៩ នៅតាមបណ្តាអង្គភាពរបស់ខ្លួន ឬនៅតាមមូលដ្ឋាន ដែលខ្លួនរស់នៅឲ្យបានគ្រប់ៗគ្នា៕
ប្រភពអត្ថបទ៖ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា