×

ទោះ World Cup សល់ជិត​2ខែទៀត តែ​គ្រូម៉ិកស៊ិក​ថា Chicharito នឹងមិន​ជាប់​ឈ្មោះទេ

ម៉ិកស៊ិកមានខ្សែប្រយុទ្ធកណ្តាលចំនួន 4 នាក់ក្នុងការហ្វឹកហាត់សម្រាប់ការប្រកួតកម្ដៅសាច់ដុំ World Cup របស់ខ្លួនក្នុងសប្តាហ៍នេះ ប៉ុន្តែនឹងយកខ្សែប្រយុទ្ធតែ 3 នាក់ទៅប្រទេសកាតា ហើយ Javier Hernandez នឹងមិនស្ថិតក្នុងក្រុមទេ។ នេះបើតាមគ្រូបង្វឹក Tata Martino បានបញ្ជាក់កាលពីយប់ថ្ងៃអង្គារ។

Martino បានដក Chicharito ពីការបង្ហាញខ្លួននៅក្នុងការប្រកួត World Cup ជាលើកទី 4 របស់គាត់ ខណៈគាត់នឹងត្រឡប់ទៅចូលរួមជាមួយក្លិប LA Galaxy ។

ខណៈពេលដែលកីឡាករវ័យ 34 ឆ្នាំកំពុងមានរដូវកាលដ៏អស្ចារ្យជាមួយក្លិប MLS របស់គាត់ Martino ត្រូវបានផ្តោតលើបេក្ខភាព 3 នាក់ផ្សេងទៀតនៅក្នុងប្រយុទ្ធរបស់ម៉ិកស៊ិក។

Chicharito គឺជាអ្នកស៊ុតបញ្ចូលទីច្រើនជាងគេរបស់ម៉ិកស៊ិក ជាមួយនឹង 52 គ្រាប់។ គាត់បានបង្ហាញខ្លួនចំនួន 12 ដងក្នុងការប្រកួត World Cup ឆ្នាំ 2010, 2014 និង 2018 ដោយស៊ុតបញ្ចូលទីបាន 4 គ្រាប់ និង assist មួយគ្រាប់។

ខ្សែប្រយុទ្ធ 4 នាក់ទៀត មាន Raul Jimenez, Rogelio Funes Mori, Henry Martin និង Santiago Gimenez ប៉ុន្តែមិនមែនគ្រប់គ្នាសុទ្ធតែធានាក្នុងការលេងនៅ World Cup នោះទេ។

ស្វាគមន៍ព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA World Cup 2022, CBS ទទួលសិទ្ធិផ្ដាច់មុខ ផ្សាយបន្ដផ្ទាល់បាល់ទាត់ពិភពលោកនៅកម្ពុជា ឆាប់ៗខាងមុខនេះ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង