×

Pedri ថា​គេមើលរំលង​ក្រុមអេស្ប៉ាញ តែពួកគេ​សក្តិសម​ជាបេក្ខភាព​ឈ្នះ World Cup

Pedri បាននិយាយថា ក្រុមជម្រើសជាតិអេស្ប៉ាញ ចាត់ទុកខ្លួនឯងថា ជាក្រុមដែលឈ្នះពានរង្វាន់ FIFA World Cup នាពេលខាងមុខ នៅក្នុងប្រទេសកាតា។

ពួកគេបានខកចិត្តចំនួនពីរដងនៅ World Cup ចាប់តាំងពីឈ្នះពានរង្វាន់នេះក្នុងឆ្នាំ 2010 ដោយធ្លាក់ត្រឹមវគ្គចែកពូលកាលពីឆ្នាំ 2014 និងចាញ់នៅវគ្គស៊ុតបាល់ប៉េណាល់ទីជាមួយក្រុមម្ចាស់ផ្ទះរុស្ស៊ី នាឆ្នាំ 2018 ។

Pedri បានប្រាប់សារព័ត៌មាន Sport ថា៖ “ប្រហែលជាគ្មានអ្នករំពឹងថាពួកយើងនឹងឈ្នះទេ ពួកគេគិតថាពួកយើងមិនសក្តិសមនឹងឈ្នះពានរង្វាន់ទេ ប៉ុន្តែពួកយើងចាត់ទុកខ្លួនឯងជាបេក្ខភាពជើងឯក”។

អេស្ប៉ាញដែលដឹកនាំដោយអ្នកចាត់ការទូទៅ Luis Enrique នាពេលបច្ចុប្បន្ន ត្រូវជួបជាមួយកូស្ដារីកា អាល្លឺម៉ង់ និង ជប៉ុន នៅក្នុងពូល E នៅចុងខែវិច្ឆិកាឆ្នាំនេះ ក្នុងព្រឹត្តិការណ៍ដែលរៀបចំនៅប្រទេសកាតា។

ស្វាគមន៍ព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA World Cup 2022, CBS ទទួលសិទ្ធិផ្ដាច់មុខ ផ្សាយបន្ដផ្ទាល់បាល់ទាត់ពិភពលោកនៅកម្ពុជា ឆាប់ៗខាងមុខនេះ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង