×

ក្រុមដាណឺម៉ាក បង្ហាញ​ឯកសណ្ឋាន​សម្រាប់ World Cup 2022 ដែល​បង្កប់​អត្ថន័យមួយ

ក្រុមដាណឺម៉ាក នឹងពាក់អាវពណ៌លាត សម្រាប់ការប្រកួតបាល់ទាត់ពិភពលោក ដើម្បីប្រឆាំងនឹងបញ្ហាសិទ្ធិមនុស្សរបស់ប្រទេសកាតា ចំពោះពលករចំណាកស្រុក។

ក្រុមហ៊ុនផលិត ឈ្មោះ Hummel ក៏បានរចនាអាវទីបី ដែលពណ៌ខ្មៅទាំងអស់ ដើម្បីតំណាងឱ្យ “ពណ៌នៃការកាន់ទុក្ខ”។ Hummel បាននិយាយថា ខ្លួន “មិនចង់ឱ្យឃើញ” នៅក្នុងព្រឹត្តិការណ៍ដែល “បានធ្វើឱ្យជីវិតមនុស្សរាប់ពាន់នាក់ត្រូវបាត់បង់”។ “យើងគាំទ្រក្រុមជម្រើសជាតិដាណឺម៉ាក ប៉ុន្តែមិនគាំទ្រប្រទេសកាតា ក្នុងនាមជាប្រទេសម្ចាស់ផ្ទះនោះទេ។”

អាវទីមួយរបស់ពួកគេ នឹងជាឈុតពណ៌ក្រហមធម្មតា និងទីពីរ មានពណ៌ ស។ អ្នកឧបត្ថម្ភឧបករណ៍ហ្វឹកហ្វឺនរបស់ដាណឺម៉ាក ក៏នឹងដកស្លាកសញ្ញារបស់ពួកគេចេញផងដែរ ដើម្បីផ្តល់កន្លែងសម្រាប់សាររិះគន់ប្រទេសកាតា។

មន្ត្រីកាតា ធ្លាប់បានជំទាស់នឹងតួលេខនៃការស្លាប់របស់ពលករចំណាកស្រុកដែលបានសាងសង់កីឡដ្ឋាន ដោយនិយាយថា តួលេខសរុបពិតប្រាកដនៅក្នុងឆ្នាំ 2021 គឺ 37 នាក់។

ស្វាគមន៍ព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA World Cup 2022, CBS ទទួលសិទ្ធិផ្ដាច់មុខ ផ្សាយបន្ដផ្ទាល់បាល់ទាត់ពិភពលោកនៅកម្ពុជា ឆាប់ៗខាងមុខនេះ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង