×

Liverpool បើកសាលាបណ្ដុះបណ្ដាលនៅក្រុងប៉េកាំង ជំរុញយុវជនឱ្យស្គាល់តិចនិករបស់ហង្សក្រហម

ក្លិប Liverpool នៅថ្ងៃនេះ បានប្រកាសថា ខ្លួននឹងបើកដំណើរការសាលាបណ្ដុះបណ្ដាលនៅទីក្រុងប៉េកាំង ប្រទេសចិន សម្រាប់យុវជនចិន ដោយចាប់ដៃគូ Li Sheng ។

កុមារ ដល់យុវជន ដែលមានអាយុចាប់ពី ៥ ទៅ ១៦ ឆ្នាំនៅទីក្រុងប៉េកាំង ទីក្រុងធានជីន និងខេត្តហឺប៉ី នឹងទទួលបានការបណ្ដុះបណ្ដាលដើម្បីលេងតាមរបៀបរបស់ Liverpool ។

Li Sheng មានផែនការសាងសង់មជ្ឈមណ្ឌលបាល់ទាត់ចំនួន ៣០ នៅក្នុងតំបន់ ក្នុងរយៈពេល ៥ ឆ្នាំខាងមុខ ដោយសាលាដំបូងរបស់ហង្សក្រហម Liverpool FC ត្រូវបានសាងសង់ និងបើកដំណើរការនៅឆ្នាំ២០២២ ភាគខាងត្បូងទីក្រុងប៉េកាំង។

កីឡាករ នឹងបង្កើនជំនាញបាល់ទាត់របស់ពួកគេ និងអភិវឌ្ឍ សមត្ថភាព បច្ចេកទេស យុទ្ធសាស្ត្រ និងកាយសម្បទារបស់ពួកគេ តាមរយៈវគ្គបណ្តុះបណ្តាលតាមអាយុ នៃវិធីសាស្រ្តបង្វឹកដ៏ពិសេសរបស់ Liverpool ។

គ្រូបង្វឹកក្នុងស្រុក ក៏នឹងចូលរួមផងដែរ ហើយនឹងទទួលបានអត្ថប្រយោជន៍ពីគោលការណ៍អប់រំគ្រូបង្វឹកដ៏ទូលំទូលាយ ដែលនឹងរួមបញ្ចូលការទទួលស្គាល់ជាសាកលដោយ LFC International Acedemy ៕

សូមជម្រាបជូនថា កម្មវិធី CBS Fanzone ចាក់ផ្សាយរៀងរាល់ថ្ងៃព្រហស្បតិ៍ ម៉ោង ២១:០០ – ២២:០០ នៅលើកញ្ចក់ទូរទស្សន៍ MyTV និងមានចាក់ផ្សាយឡើងវិញនៅលើកញ្ចក់ទូរទស្សន៍ CTN រៀងរាល់ថ្ងៃសៅរ៍ ម៉ោង ២១:០០ – ២២:០០ ។

កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy Leagueដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០។ សម្រាប់ការចូលរួមលេងកម្មវិធី CBS Fantasy League ប្រិយមិត្តអាចបន្តចុះឈ្មោះរហូតដល់សប្តាហ៍ទី៦ ទើបក្រុមការងារ CBS Fantasy League នឹងបិទការចុះឈ្មោះ។ ប្រសិនបើមិនអាច Upload រូបភាពប្រតិបត្តិការចូលក្នុងទម្រង់ចុះឈ្មោះ សូមជ្រើសរើស Browsers ឬទូរសព្ទផ្សេងទៀត។ សម្រាប់អ្នកដែលមានគណនីធនាគារផ្សេង សូមផ្ទេរចូលគណនីបង់ប្រាក់ទាំង៣ ដែលមាននៅក្នុងវីដេអូ ដើម្បីបង់ប្រាក់។

League code: ecnoku ចុះឈ្មោះ http://pluskh.com.kh/fantasy/ ពិនិត្យឈ្មោះដែលបានចុះនៅទីនេះ http://www.pluskh.com.kh/fantasy/validate/

អ្នកអាចចែករំលែកដោយ៖

Loading...
អត្ថបទទាក់ទង