×

ក្រសួងព័ត៌មាន ទទួលស្គាល់​សិទ្ធិផ្សាយបន្តផ្ទាល់​ផ្ដាច់មុខ FIFA World Cup 2022 របស់ CBS

ក្រុមហ៊ុន Cambodia Broadcasting Service (CBS) ដែលបានទទួលសិទ្ធិផ្តាច់មុខកម្មវិធីផ្សាយ បន្តផ្ទាល់ព្រឹត្តិការណ៍ប្រកួតកីឡាបាល់ទាត់ពានរង្វាន់ពិភពលោក FIFA World Cup Qatar 2022 ត្រូវបានក្រសួងព័ត៌មានទទួលស្គាល់ជាផ្លូវការ។ នេះបើយោងតាមលិខិតលេខ ១១៤៦ ព.ម ចុះថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២២។

យោងតាមលិខិតរបស់ក្រសួងព័ត៌មាន បានបញ្ជាក់យ៉ាងច្បាស់ថា នៅក្នុងព្រឹត្តិការណ៍ប្រកួតកីឡាបាល់ទាត់ពានរង្វាន់ពិភពលោក FIFA World Cup Qatar 2022នេះ មានតែស្ថានីយទូរទស្សន៍ CTN ទូរទស្សន៍ MyTV ទូរទស្សន៍ CNC និង CBS Digital ប៉ុណ្ណោះ ដែលមានសិទ្ធិធ្វើការផ្សាយបន្តផ្ទាល់ព្រឹត្តិការណ៍ខាងលើនេះ តាមកញ្ចក់ទូរទស្សន៍ (Television Rights) និងការផ្សព្វផ្សាយតាមប្រព័ន្ធអ៊ីនធឺណិត ( Broadcasting Broadband Transmission Rights) នៅក្នុងព្រះរាជាណាចក្រកម្ពុជា។

ស្ថានីយ ទូរទស្សន៍ ទូរទស្សន៍ខ្សែកាប និងទូរទស្សន៍គ្រប់ប្រភេទ ព្រមទាំងអង្គភាពផ្សព្វផ្សាយតាមប្រព័ន្ធអ៊ីនធឺណិតដទៃ មិនមានសិទ្ធិស្របច្បាប់ធ្វើការផ្សាយបន្តផ្ទាល់ព្រឹត្តិការណ៍កីឡាបាល់ទាត់ពានរង្វាន់ពិភពលោក FIFA World Cup Qatar 2022 ដែលនឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី២១ ខែវិច្ឆិកា ដល់ថ្ងៃទី១៨ខែធ្នូ ឆ្នាំ២០២២នេះទេ លើកលែងតែម្ចាស់ប្រព័ន្ធផ្សព្វផ្សាយទាំងនេះ បានទទួលសិទ្ធិស្របច្បាប់ពីម្ចាស់ដើម៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង