×

Cristiano Ronaldo និង Lionel Messi ជោគជ័យ ខណៈ Harry Kane និង Kylian Mbappe បរាជ័យ នៅក្នុងការដោះដូរនារដូវក្ដៅនេះ

ខណៈពេលដែលមានការផ្លាស់ប្ដូរក្លិបរបស់កីឡាករល្បីៗមួយចំនួន ដែលរួមមានទាំងកីឡាករ Cristiano Ronaldo និងកីឡាករ Lionel Messi ក៏មានមានកីឡាករល្បីៗខ្លះទៀត ដែលមិនទទួលបានកុងត្រាដែលពួកគេចង់បាន។

ប្រធានក្រុមអង់គ្លេស Harry Kane មិនបានលាក់បាំងពីបំណងប្រាថ្នារបស់គាត់ក្នុងការចាកចេញពី Spurs ឡើយ។ ប៉ុន្ដែចុងក្រោយ Harry Kane បានថ្លែងថា “ខ្ញុំនឹងនៅ Tottenham នៅរដូវក្តៅនេះ ហើយនឹងផ្តោត ១០០% លើការជួយក្រុមឱ្យទទួលបានជោគជ័យ”។

ប្រភពជាច្រើនបានរាយការណ៍ថា Kylian Mbappe បានជូនដំណឹងដល់ក្លិបនិងមិត្តរួមក្រុមរបស់គាត់ថា វាជាសុបិនរបស់គាត់ក្នុងការលេងឱ្យ Real Madrid។ Real Madrid បានធ្វើការដេញថ្លៃជាច្រើនលើក ហើយត្រូវបានគេរាយការណ៍ថាមានឆន្ទៈក្នុងការចំណាយប្រាក់រហូតដល់ ១៩៧ លានផោន សម្រាប់កីឡាករវ័យ២២ឆ្នាំរូបនេះ ប៉ុន្តែ PSG បានបដិសេធ។

សម្រាប់ការចូលរួមលេងកម្មវិធី CBS Fantasy League ប្រិយមិត្តអាចបន្តចុះឈ្មោះរហូតដល់សប្តាហ៍ទី៦ ទើបក្រុមការងារ CBS Fantasy League នឹងបិទការចុះឈ្មោះ។ ប្រសិនបើមិនអាច Upload រូបភាពប្រតិបត្តិការចូលក្នុងទម្រង់ចុះឈ្មោះ សូមជ្រើសរើស Browsers ឬទូរសព្ទផ្សេងទៀត។ សម្រាប់អ្នកដែលមានគណនីធនាគារផ្សេង សូមផ្ទេរចូលគណនីបង់ប្រាក់ទាំង៣ ដែលមាននៅក្នុងវីដេអូ ដើម្បីបង់ប្រាក់។

League code: ecnoku ចុះឈ្មោះ http://pluskh.com.kh/fantasy/ ពិនិត្យឈ្មោះដែលបានចុះនៅទីនេះ http://www.pluskh.com.kh/fantasy/validate/

កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy Leagueដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០។

សូមជម្រាបជូនថា កម្មវិធី CBS Fanzone ចាក់ផ្សាយរៀងរាល់ថ្ងៃព្រហស្បតិ៍ ម៉ោង ២១:០០ – ២២:០០ នៅលើកញ្ចក់ទូរទស្សន៍ MyTV និងមានចាក់ផ្សាយឡើងវិញនៅលើកញ្ចក់ទូរទស្សន៍ CTN រៀងរាល់ថ្ងៃសៅរ៍ ម៉ោង ២១:០០ – ២២:០០៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង