អាល់វ៉ាក្រា (Al Wakrah) គឺជាទីក្រុងមួយ ក្នុងចំណោមទីក្រុងធំជាងគេ និងចំណាស់ជាងគេបំផុតរបស់ប្រទេសកាតា ដែលមានមនុស្សរស់នៅជាង 14 ម៉ឺននាក់។ បង្កើតឡើងក្នុងឆ្នាំ 1828 វាមានទីតាំងនៅឆ្នេរភាគអាគ្នេយ៍នៃរដ្ឋធានីដូហា ដែលមានចម្ងាយប្រហែល 17 គីឡូម៉ែត្រពីគ្នា។
អាល់វ៉ាក្រា មានឆ្នេរខ្សាច់ដ៏ស្រស់ស្អាត និងមានទីតាំងប្រវត្តិសាស្ត្រជាច្រើន រួមទាំងលំនៅដ្ឋានបែបប្រពៃណីផងដែរ។ សារមន្ទីរក្នុងតំបន់ មានកន្លែងតាំងពិពណ៌បរិស្ថាន និងបុរាណវត្ថុជាច្រើន ហើយមានបង្ហាញអំពីប្រវត្តិសាស្រ្តធម្មជាតិ សិល្បៈ និងស្ថាបត្យកម្មរបស់ទីក្រុង។
កាលពីអតីតកាល ទីក្រុងនេះល្បីល្បាញដោយសារកំពង់ផែនេសាទ និងពាណិជ្ជកម្មគុជធម្មជាតិ។ ការរចនានៃកីឡដ្ឋាន Al Janoub ដែលនឹងរៀបចំការប្រកួតនៅក្នុងព្រឹត្តិការណ៍ FIFA World Cup Qatar 2022 ត្រូវបានរចនាបែបទូក Dhow ដែលត្រូវបានប្រើប្រាស់ដោយប្រជានេសាទក្នុងទីក្រុងនេះ។ អាល់វ៉ាក្រា មានបន្ទាយទ័ពបុរាណជាច្រើន និងអគារប្រវត្តិសាស្ត្រគួរឱ្យចាប់អារម្មណ៍។
ត្រូវបានបង្កើតឡើងជាង 60 ឆ្នាំមុន ក្លិបបាល់ទាត់ Al Wakrah គឺជាក្លិបបាល់ទាត់ចំណាស់ជាងគេមួយរបស់ប្រទេសកាតា ហើយជាជើងឯកក្របខណ្ឌលីកកំពូលកាតាចំនួន ពីរដង។
ស្វាគមន៍ព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA World Cup 2022, CBS ទទួលសិទ្ធិផ្ដាច់មុខ ផ្សាយបន្ដផ្ទាល់បាល់ទាត់ពិភពលោកនៅកម្ពុជា ឆាប់ៗខាងមុខនេះ៕