លោក Gareth Southgate បានទទូចថា អ្នកគាំទ្រដែលសើចចំអកការគោរពដោយលុតជង្គង់ និងប្រើអំពើរើសអើងជាតិសាសន៍ទៅលើកីឡាករ នឹងត្រូវបានចាត់ទុកថាជា “ដាយណូស័រ” បន្ទាប់ពីក្រុមជម្រើសជាតិអង់គ្លេសរបស់គាត់ ត្រូវរងការជេរប្រមាថម្ដងទៀត។
Raheem Sterling និង Jude Bellingham គឺជាគោលដៅនៃការរើសអើងរបស់អ្នកគាំទ្រហុងគ្រីមួយចំនួន នៅខាងក្នុងកីឡដ្ឋាន Puskas Arena ខណៈក្រុមជម្រើសជាតិអង់គ្លេស ធ្វើបានយ៉ាងល្អដើម្បីឈ្នះការប្រកួតជម្រុះ World Cup ៤-០ របស់ពួកគេ។
ត្រឹមតែ ៥៣ ថ្ងៃ បន្ទាប់ពីការខកចិត្តនៃការបរាជ័យវគ្គផ្តាច់ព្រ័ត្រយូរ៉ូ២០២០ ក្រោមថ្វីជើងរបស់ក្រុមអ៊ីតាលី Sterling បានរកគ្រាប់នាំមុខឱ្យក្រុមជម្រើសជាតិអង់គ្លេស បន្ទាប់ពីសម្រាក ដោយមាន Harry Kane, Harry Maguire និង Declan Rice បានរកគ្រាប់សម្រាប់អង់គ្លេសផងដែរ។
សម្រាប់ការចូលរួមលេងកម្មវិធី CBS Fantasy League ប្រិយមិត្តអាចបន្តចុះឈ្មោះរហូតដល់សប្តាហ៍ទី៦ ទើបក្រុមការងារ CBS Fantasy League នឹងបិទការចុះឈ្មោះ។ ប្រសិនបើមិនអាច Upload រូបភាពប្រតិបត្តិការចូលក្នុងទម្រង់ចុះឈ្មោះ សូមជ្រើសរើស Browsers ឬទូរសព្ទផ្សេងទៀត។ សម្រាប់អ្នកដែលមានគណនីធនាគារផ្សេង សូមផ្ទេរចូលគណនីបង់ប្រាក់ទាំង៣ ដែលមាននៅក្នុងវីដេអូ ដើម្បីបង់ប្រាក់។
League code: ecnoku ចុះឈ្មោះ http://pluskh.com.kh/fantasy/ ពិនិត្យឈ្មោះដែលបានចុះនៅទីនេះ http://www.pluskh.com.kh/fantasy/validate/
កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy Leagueដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០។
សូមជម្រាបជូនថា កម្មវិធី CBS Fanzone ចាក់ផ្សាយរៀងរាល់ថ្ងៃព្រហស្បតិ៍ ម៉ោង ២១:០០ – ២២:០០ នៅលើកញ្ចក់ទូរទស្សន៍ MyTV និងមានចាក់ផ្សាយឡើងវិញនៅលើកញ្ចក់ទូរទស្សន៍ CTN រៀងរាល់ថ្ងៃសៅរ៍ ម៉ោង ២១:០០ – ២២:០០៕