×

ទោះ​ទទួល​ទណ្ឌកម្ម ក៏​ប្រធានក្រុម​អង់គ្លេស នឹង​នៅតែ​ពាក់ស្លាក “OneLove”

ប្រធានក្រុមជម្រើសជាតិអង់គ្លេស ត្រៀមពាក់ស្លាកលើដៃអាវប្រឆាំងការរើសអើងអ្នកស្រឡាញ់ភេទដូចគ្នា ក្នុង ព្រឹត្តិការណ៍ FIFA World Cup 2022 ក្នុងប្រទេសកាតា បើទោះជា ត្រូវទទួលការដាក់ពិន័យពី FIFA ក៏ដោយ។

ស្ថាប័នគ្រប់គ្រងបាល់ទាត់ពិភពលោកនេះ មិនទាន់ផ្តល់ការយល់ព្រមសម្រាប់ប្រធានក្រុមអឺរ៉ុបចំនួន 9 រួមទាំងប្រទេសអង់គ្លេស ពាក់ស្លាកលើដៃអាវ “OneLove” នៅក្នុងប្រទេសកាតា ដែលការស្រឡាញ់ភេទដូចគ្នាគឺជាបទឧក្រិដ្ឋ។

សមាគមកីឡាបាល់ទាត់អង់គ្លេស (FA) បានសរសេរទៅកាន់ FIFAកាលពី 3 សប្តាហ៍មុន ដើម្បីស្នើសុំការអនុញ្ញាតឱ្យពាក់ស្លាកនេះនៅ World Cup ប៉ុន្តែមិនទាន់ទទួលបានការឆ្លើយតបនៅឡើយ។ ទីភ្នាក់ងារសារព័ត៌មាន PA យល់ថា FA ត្រៀមនឹងទទួលការពិន័យ ឬទណ្ឌកម្មណាមួយរបស់ FIFA និងអនុញ្ញាតឱ្យប្រធានក្រុមអង់គ្លេស Harry Kane ពាក់។

បញ្ហានេះ នឹងត្រូវលើកយកមកពិភាក្សានៅក្នុងកិច្ចប្រជុំរវាងក្រុមការងាររបស់ FIFA និង UEFA ក្នុងទីក្រុង Zurich នៅថ្ងៃពុធសប្ដាហ៍នេះ។

ស្វាគមន៍ព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA World Cup 2022, CBS ទទួលសិទ្ធិផ្ដាច់មុខ ផ្សាយបន្ដផ្ទាល់បាល់ទាត់ពិភពលោកនៅកម្ពុជា ឆាប់ៗខាងមុខនេះ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង