×

សមាគម​បាល់ទាត់​អាមេរិក​ខាងត្បូង គាំទ្រលោក Infantino បន្តធ្វើជា​ប្រធាន FIFA

សមាគមបាល់ទាត់ដែលមានសហព័ន្ធចំនួន 10 ប្រទេសនៅអាមេរិកខាងត្បូង ឬមួយក៏សហព័ន្ធអាមេរិកខាងត្បូង CONMEBOL បានផ្តល់ការគាំទ្រដល់លោក Gianni Infantino ក្នុងការបន្តដឹកនាំស្ថាប័នបាល់ទាត់ពិភពលោក FIFA ក្នុងការបោះឆ្នោតខាងមុខ។

CONMEBOL បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអង្គារថា៖ “បន្ទាប់ពីការពិភាក្សាអំពីបច្ចុប្បន្នភាព និងសេណារីយ៉ូនាពេលអនាគតសម្រាប់បាល់ទាត់អាមេរិកខាងត្បូង និងពិភពលោក សមាជិកដែលជាប់ទាក់ទងជាមួយ CONMEBOL បានផ្តល់ការគាំទ្រជាឯកច្ឆន្ទរបស់ពួកគេ ដល់លោក Infantino”។

លោក Infantino បានចូលរួមក្នុងកិច្ចប្រជុំក្រុមប្រឹក្សា CONMEBOL នៅប្រទេសប៉ារ៉ាហ្គាយ ដែលមានការចូលរួមដោយប្រធានសហព័ន្ធបាល់ទាត់ទាំង 10 ប្រទេស។ ការបោះឆ្នោត នឹងធ្វើឡើងនៅសមាជ FIFA នៅទីក្រុង Kigali ប្រទេសរ្វ៉ាន់ដា ក្នុងខែមីនា ខាងមុខ។

សូមរំឭកថា CONMEBOL គឺជាអ្នកប្រឆាំងចំពោះការផ្ដួចផ្ដើមគំនិតលើការរៀបចំការប្រកួត FIFA World Cup រៀងរាល់ 2 ឆ្នាំម្ដងរបស់ប្រធាន FIFA នាពេលកន្លងមក។

ស្វាគមន៍ព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA World Cup 2022, CBS ទទួលសិទ្ធិផ្ដាច់មុខ ផ្សាយបន្ដផ្ទាល់បាល់ទាត់ពិភពលោកនៅកម្ពុជា ឆាប់ៗខាងមុខនេះ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង