×

សហព័ន្ធកីឡាប្រដាល់គុនខ្មែរបញ្ចូនកីឡាករ៥ប្រភេទទម្ងន់ទៅចូលរួមព្រឹត្តិការណ៍ការប្រកួតកីឡា SEA GAMES 2021 នៅវៀតណាម

ភ្នំពេញ៖ យោងតាមការផ្សាយរបស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានឱ្យដឹងថា សហព័ន្ធកីឡាប្រដាល់គុនខ្មែរ នឹងបញ្ចូន កីឡាករប្រដាល់គុនខ្មែរ ចំនួន៥នាក់ លើ៥ប្រភេទទម្ងន់ ដើម្បីទៅចូលរួម ព្រឹត្តិការណ៍ ការប្រកួតកីឡា SEA GAMES 2021ឆ្នាំ២០២១ នៅទីក្រុងហាណូយ ប្រទេសវៀតណាម នាខែ វិច្ឆិកា ឆ្នាំ ២០២១ ខាងមុខនេះ ដោយសារ កម្ពុជា គ្មាន កីឡាការិនី គុនខ្មែរឡើយនាពេលបច្ចុប្បន្ននេះ។

លោក តែម ម៉ឺន ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានមានប្រសាសន៍តាមសារអេឡិចត្រូនិចថា ឆ្នាំនេះ សហព័ន្ធ ត្រូវបាន ក្រសួងអប់រំ យុជន និងកីឡា អនុញ្ញាតឲ្យចូលរួមជម្រើសជាតិ ឆ្នាំ ២០២១ ក្នុងនោះគ្រូបង្វឹក មានចំនួន៤រូប និង កីឡាករ ចំនួន១៤នាក់ គ្មានកីឡាការិនីឡើយ។
ចំពោះ កីឡាករ ទំាង១៤នាក់ គណៈកម្មការ បានជ្រើសរើសយ៉ាងត្រឹមត្រូវ ដើម្បីត្រៀមហ្វឹកហាត់ កីឡាគុនខ្មែរ អៅយទៅចូលរួមព្រឹត្តិការណ៍ កីឡា SEA GAMES 2021លើកទី៣១ នៅប្រទេសវៀតណាម ។ កីឡាករទំាង១៤នាក់ យើងបញ្ជូនទៅចូលរួម SEA GAMES 2021តែ៥ប្រភេទទម្ងន់ តាមម្ចាស់ផ្ទះវៀតណាម កំណត់ រួមមាន ទម្ងន់ ៥៤គីឡូក្រាម ទម្ងន់ ៥៧ គីឡូក្រាម ទម្ងន់ ៦០ គីឡូក្រាម ទម្ងន់ ៦៣.៥ គីឡូក្រាម និងទម្ងន់ ៨១ គីឡូក្រាម។

លោក តែម ម៉ឺន បានបន្ថែមទៀតថា កីឡាករគុនខ្មែរ មាន១៤រូប ដូចជា កីឡាករ ភុន ពិសិត ប្រភេទទម្ងន់៤៥ គ.ក្រ កីឡាករ សៃនី សៃណេត ប្រភេទទម្ងន់ ៤៨គ.ក្រ កីឡាករ ខាំ ខ្លានាង ប្រភេទទម្ងន់៥១គ.ក្រ កីឡាករ រិន ដាវីត ប្រភេទទម្ងន់៥៤គ.ក្រ កីឡាករ កាន់ ម៉េងហុង ប្រភេទទម្ងន់៥៤គ.ក្រ កីឡាករ ប៊ុន គន្ធា ប្រភេទទម្ងន់៥៧គ.ក្រ កីឡាករ លី សុជាតិ ប្រភេទទម្ងន់៥៧គ.ក្រ កីឡាករ ឃុន បូរ៉ា ប្រភេទទម្ងន់៦០គ.ក្រ កីឡាករ សោម ពិសិដ្ឋ ប្រភេទទម្ងន់ ៦៣,៥០គ.ក្រ កីឡាករ ប៉ោ ភារិទ្ធ ប្រភេទទម្ងន់ ៦៣,៥០គ.ក្រ។

កីឡាករ ឡៅ ចិត្រ្តា ប្រភេទទម្ងន់៦៧គ.ក្រ ម្ចាស់មេដាយសំរិទ្ធ SEA GAMES ទំាង២លើក កីឡាករ ប៊ុនលន បញ្ញា ប្រភេទទម្ងន់៦៧គ.ក្រ និង កីឡាករ ឡៅ ចន្ទ្រា ប្រភេទទម្ងន់៧១គ.ក្រ ម្ចាស់មេដាយសំរិទ្ធ SEA GAMES លើទី៣០។ គូ្របង្វឹកវិញមាន លោកគ្រូ ហេង ប៊ុនឃីម ជាឳពុកបង្កើត អតីតមេដាយមាស SEA GAMES លោកគ្រូជំនួយ សេន ប៊ុនថេន លោកគ្រូជំនួយ ស៊ីវុត្ថា ក្រុមជម្រើសជាតិថ្នាល ២០២០ លោកគ្រូជំនួយ ឡៅ ស៊ីណាត និងលោកគ្រូជំនួយ អតីតមេដាយមាស SEA GAMES ឃុន ឌីម៉ា៕

ប្រភព៖ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា

 

 

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង