បាល់ដែលអតីតកីឡាករបាល់ទាត់អាហ្សង់ទីន Diego Maradona យកដៃរុញបញ្ចូលទីរបស់ក្រុមជម្រើសជាតិអង់គ្លេស ដែលគេស្គាល់ថា “ដៃព្រះ” នោះ នឹងត្រូវបានដាក់ឱ្យដេញថ្លៃនៅទីក្រុងឡុងដ៍ នាខែក្រោយ។
របស់ដ៏កម្រ ដែលត្រូវបានគេរំពឹងថានឹងអាចលក់បានចន្លោះពី 2.9 លានអឺរ៉ូ ទៅ 3.3 លានអឺរ៉ូ នឹងត្រូវដេញថ្លៃ នៅថ្ងៃទី 16 ខែវិច្ឆិកា ពោលគឺត្រឹមតែ 4 ថ្ងៃមុនការប្រកួត FIFA World Cup នៅប្រទេសកាតា។
បាល់នេះ គឺជាកម្មសិទ្ធិរបស់អាជ្ញាកណ្តាលទុយនីស៊ី ឈ្មោះ Ali Bin Nasser ដែលដឹកនាំការប្រកួត ដែលអង់គ្លេសធ្លាក់ចេញពីការប្រកួតនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Word Cup ឆ្នាំ 1986 នៅកីឡដ្ឋាន Estadio Azteca ក្នុងទីក្រុងនិងប្រទេសម៉ិកស៊ិក។
Maradona បានផ្ដល់ការនាំមុខដល់អាហ្សង់ទីន ដោយការរុញបាល់ផុតអ្នកចាំទីរបស់ក្រុមជម្រើសជាតិអង់គ្លេស Peter Shilton ដោយក្រោយមកគាត់និយាយថាវាប៉ះ “ក្បាលរបស់ Maradona បន្តិច និងប៉ះដៃរបស់ព្រះបន្តិច”។
វាត្រូវបានគេបោះឆ្នោតថា “Goal of the Century (គ្រាប់បាល់ប្រចាំសតវត្សរ៍)” នៅក្នុងការស្ទង់មតិរបស់ FIFA ឆ្នាំ 2002 ។
កាលពីខែឧសភាឆ្នាំមុន អាវលេខ 10 ដែល Maradona ពាក់ក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ ត្រូវបានលក់ក្នុងតម្លៃជាង 9 លានអឺរ៉ូ ដែលជាកំណត់ត្រាពិភពលោកថ្មីមួយ។
ស្វាគមន៍ព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA World Cup 2022, CBS ទទួលសិទ្ធិផ្ដាច់មុខ ផ្សាយបន្ដផ្ទាល់បាល់ទាត់ពិភពលោកនៅកម្ពុជា ចាប់ពីថ្ងៃអាទិត្យ ទី 20 ខែវិច្ឆិកា ដល់ថ្ងៃអាទិត្យ ទី 28 ខែធ្នូ ឆ្នាំ 2022៕