×

Richarlison ថា របួសថ្មី​គឺ​ស្រដៀង​នឹង​របួសចាស់​ដែល​តម្រូវ​គេឱ្យ​សម្រាក2ខែ

ក្ដីសុបិនរបស់ខ្សែប្រយុទ្ធប្រេស៊ីល Richarlison ក្នុងការចូលរួមក្នុងការប្រកួតនៃព្រឹត្តិការណ៍ FIFA World Cup 2022 ស្ថិតក្នុងភាពស្រពិចស្រពិល បន្ទាប់ពីរូបគេបានរងរបួសកំភួនជើង ក្នុងជ័យជម្នះ 2-0 របស់ Tottenham Hotspur លើក្រុម Everton ។

Richarlison អាយុ 25 ឆ្នាំ ត្រូវបានប្តូរចេញនៅនាទីទី 52 ហើយក្រោយមក គេបានកាន់ឈើច្រត់។ គេត្រូវបានដកចេញពីការប្រកួតបន្ទាប់ជាមួយ Manchester United ។

Richarlison បានប្រាប់ ESPN Brazil ថា៖ “វាពិបាកនិយាយណាស់ ព្រោះវាជិតដល់ក្តីសុបិនរបស់ខ្ញុំ” ។” “ខ្ញុំធ្លាប់រងរបួសស្រដៀងគ្នានេះម្ដងរួចហើយ ប៉ុន្តែខ្ញុំសង្ឃឹមថាវាអាចជាសះស្បើយបានឆាប់តាមដែលអាចធ្វើទៅបាន។” “លើកចុងក្រោយដែលខ្ញុំនៅ Everton ខ្ញុំបានអវត្តមានប្រហែលពីរខែ។”

ប្រេស៊ីល នឹងប្រកាសបញ្ជីឈ្មោះកីឡាកររបស់ពួកគេសម្រាប់ World Cup នៅដើមខែវិច្ឆិកា។

សូមបញ្ជាក់ថា Richarlison ស៊ុតបញ្ចូលទីបាន 2 គ្រាប់ក្នុង 13 ប្រកួតសម្រាប់ Spurs ចាប់តាំងពីផ្ទេរពី Everton ក្នុងតម្លៃ 60 លានផោនក្នុងខែកក្កដា។

ស្វាគមន៍ព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA World Cup 2022, CBS ទទួលសិទ្ធិផ្ដាច់មុខ ផ្សាយបន្ដផ្ទាល់បាល់ទាត់ពិភពលោកនៅកម្ពុជា ចាប់ពីថ្ងៃអាទិត្យ ទី 20 ខែវិច្ឆិកា ដល់ថ្ងៃអាទិត្យ ទី 28 ខែធ្នូ ឆ្នាំ 2022៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង