សហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី (AFC) បាននិយាយថា ម្ចាស់ផ្ទះ World Cup ប្រទេសកាតា នឹងរៀបចំការប្រកួតព្រឹត្តិការណ៍ Asian Cup 2023 បន្ទាប់ពីប្រទេសចិន បានដកខ្លួនកាលពីដើមឆ្នាំនេះ ដោយសារតែកូវីដ១៩។
ប្រទេសចិន ក្នុងខែមិថុនា ឆ្នាំ 2019 បានឈ្នះការដេញថ្លៃដើម្បីធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍នេះ ប៉ុន្តែបានដកខ្លួនចេញកាលពីខែឧសភា ដោយសារតែគោលនយោបាយ “zero-Covid” ដែលធ្វើឱ្យ AFC ព្យាយាមស្វែងរកម្ចាស់ផ្ទះថ្មីសម្រាប់ការប្រកួតដែលមាន 24 ក្រុម។
ការប្រកួតនេះ គ្រោងនឹងធ្វើនៅទីក្រុងចំនួន 10 របស់ប្រទេសចិន ពីថ្ងៃទី 16 ខែមិថុនាដល់ថ្ងៃទី 16 កក្កដាឆ្នាំ 2023។
កូរ៉េខាងត្បូង និងឥណ្ឌូណេស៊ី ជាប្រទេសពីរផ្សេងទៀត ដែលបានដេញថ្លៃ បន្ទាប់ពីការដកខ្លួនរបស់ចិន ប៉ុន្តែកាតា បានទទួលការយល់ព្រម។
ព្រឹត្តិការណ៍ Asian Cup ធ្វើឡើងរៀងរាល់ 4 ឆ្នាំម្តង។ កាតា គឺជាម្ចាស់ជើងឯកពានរង្វាន់នេះលើកចុងក្រោយបំផុត កាលពីឆ្នាំ 2019 ដែលរៀបចំដោយប្រទេសអារ៉ាប់រួម។ ប្រទេសកាតា ធ្លាប់ធ្វើជាម្ចាស់ផ្ទះការកាលពីឆ្នាំ 1988 និង 2011 ។
ស្វាគមន៍ព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA World Cup 2022, CBS ទទួលសិទ្ធិផ្ដាច់មុខ ផ្សាយបន្ដផ្ទាល់បាល់ទាត់ពិភពលោកនៅកម្ពុជា ចាប់ពីថ្ងៃអាទិត្យ ទី 20 ខែវិច្ឆិកា ដល់ថ្ងៃអាទិត្យ ទី 28 ខែធ្នូ ឆ្នាំ 2022៕