×

ប្រទេសជាច្រើន ចូលរួម​ការពារ​សន្តិសុខ​នៅប្រទេសកាតា សម្រាប់ FIFA World Cup 2022

ប្រទេសកាតា គ្រោងនឹងចាប់ផ្តើមសមយុទ្ធដែលមានការចូលរួមពីប៉ូលីស និងកងកម្លាំងរាប់ពាន់នាក់មកពី 13 ប្រទេស ដែលនឹងរួមគ្នាគ្រប់គ្រងសណ្ដាប់ធ្នាប់របៀបរៀបរយនៅក្នុងព្រឹត្តិការណ៍ FIFA World Cup 2022។

ប្រទេសម្ចាស់ផ្ទះ ប្រឈមមុខនឹងការខ្វះខាតកងកម្លាំងការពារព្រឹត្តិការណ៍នេះ។ នៅចុងសប្តាហ៍នេះ សមយុទ្ធ នឹងចាប់ផ្ដើមដោយមានរយៈពេល 5 ថ្ងៃ។

កាតាត្រូវបានគេរំពឹងថានឹងស្វាគមន៍អ្នកគាំទ្រមកពីជុំវិញពិភពលោកចំនួន 1.2 លាននាក់។ រហូតមកដល់ពេលនេះ ប្រទេសមួយចំនួននេះ បានបញ្ជាក់ពីការចូលរួមរបស់ពួកគេ នៅក្នុងកិច្ចខិតខំប្រឹងប្រែងការពារសន្តិសុខសម្រាប់ការប្រកួត ចាប់ពីថ្ងៃទី 20 ខែវិច្ឆិកា ដល់ថ្ងៃទី 18 ខែធ្នូ រួមមាន អាល្លឺម៉ង់ ហ្វាំងឡង់ បារាំង ហ្សកដានី គុយវ៉ែត ប៉ាគីស្ថាន ប៉ាឡេស្ទីន ប៉ូឡូញ អារ៉ាប៊ីសាអ៊ូឌីត អេស្ប៉ាញ តួកគី សហរដ្ឋអាមេរិក និង ចក្រភពអង់គ្លេស។

ស្វាគមន៍ព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA World Cup 2022, CBS ទទួលសិទ្ធិផ្ដាច់មុខ ផ្សាយបន្ដផ្ទាល់បាល់ទាត់ពិភពលោកនៅកម្ពុជា ចាប់ពីថ្ងៃអាទិត្យ ទី 20 ខែវិច្ឆិកា ដល់ថ្ងៃអាទិត្យ ទី 28 ខែធ្នូ ឆ្នាំ 2022៕

 

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង