×

Richarlison អាចនឹង​ជាសះស្បើយ​ទាន់ World Cup

អ្នកចាត់ការទូទៅរបស់ Tottenham Hotspur លោក Antonio Conte បាននិយាយថា ខ្សែប្រយុទ្ធប្រេស៊ីល Richarlison ទំនងជាអាចចូលរួមក្នុងការប្រកួត World Cup បន្ទាប់ពីស្កេនលើរបួសកំភួនជើង។

Richarlison បានរងរបួសនេះ ក្នុងជ័យជម្នះរបស់ Spurs លើ Everton ។ កីឡាករវ័យ 25 ឆ្នាំ ត្រូវបានប្តូរចេញនៅនាទីទី 52 ហើយ ក្រោយមកបានកាន់ឈើច្រត់ ប៉ុន្តែលោក Conte បាននិយាយថារបួសមិនធ្ងន់ធ្ងរទេ។

លោក Conte បាននិយាយថា៖ “គេទំនងជាមិនខកខានការប្រកួត World Cup ទេ” ។ “គាត់មានរបួស ប៉ុន្តែវាមិនមែនជារបួសធ្ងន់ធ្ងរទេ។ ខ្ញុំសង្ឃឹមថាគាត់អាចលេងឱ្យពួកយើងមុនការប្រកួត World Cup”។

ប្រេស៊ីល នឹងប្រកាសបញ្ជីឈ្មោះក្រុមរបស់ពួកគេសម្រាប់ World Cup នៅដើមខែវិច្ឆិកា។ ទោះជាយ៉ាងណា Richarlison នឹងមិនអាងលេងក្នុងការប្រកួតទល់នឹង Manchester United នៅពាក់កណ្ដាលសប្ដាហ៍នេះទេ បន្ទាប់ពីរកបាន 2 គ្រាប់ក្នុង 13 ប្រកួតសម្រាប់ Tottenham ចាប់តាំងពីផ្ទេរពី Everton ក្នុងតម្លៃ 60 លានផោនក្នុងខែកក្កដា។

ស្វាគមន៍ព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA World Cup 2022, CBS ទទួលសិទ្ធិផ្ដាច់មុខ ផ្សាយបន្ដផ្ទាល់បាល់ទាត់ពិភពលោកនៅកម្ពុជា ចាប់ពីថ្ងៃអាទិត្យ ទី 20 ខែវិច្ឆិកា ដល់ថ្ងៃអាទិត្យ ទី 28 ខែធ្នូ ឆ្នាំ 2022៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង