×

កីឡដ្ឋាន​អាល់ប៊េត (Al Bayt) សម្រាប់ World Cup នឹងត្រូវ​កែច្នៃ​ជា​សណ្ឋាគារ​ផ្កាយ5

កីឡដ្ឋានអាល់ប៊េត (Al Bayt) យកឈ្មោះពី ‘bayt al sha’ar’ ដែលមានន័យថាតង់ ដែលត្រូវបានប្រើប្រាស់ដោយជនពនេចរនៅក្នុងប្រទេសកាតា និងតំបន់ឈូងសមុទ្រ កាលពីអតីតកាល។

គ្របដណ្ដប់លើផ្ទៃដីធំជាងទីលានបាល់ទាត់ចំនួន 30 ឧទ្យាន Al Bayt មានកន្លែងរុក្ខជាតិបៃតងដ៏ធំដែលមានកន្លែងសម្រាកលំហែ និងកន្លែងហាត់ប្រាណ រួមជាមួយនឹងផ្លូវសម្រាប់រត់ ជិះកង់ ជិះសេះ និងជិះអូដ្ឋ។ វាមានកន្លែងសម្រាប់ពហុកីឡាដែល បើកឱ្យប្រើប្រាស់ជាសាធារណៈផងដែរ។

កីឡដ្ឋាននេះ ត្រូវបានសម្ពោធកាលពីថ្ងៃទី 30 ខែវិច្ឆិកា ឆ្នាំ 2021 ក្នុងអំឡុងពេលថ្ងៃបើកឆាកនៃព្រឹត្តិការណ៍ FIFA Arab Cup Qatar 2021 ។

ដំបូលរបស់កីឡដ្ឋាន នឹងត្រូវរុះរើចេញបន្ទាប់ពីព្រឹត្តិការណ៍ចប់ ហើយកៅអីដែលសមត្ថភាពផ្ទុក 60,000 នាក់ នឹងត្រូវបានរៀបចំឡើងវិញដើម្បីបង្កើតជាកន្លែងលេងកីឡានៅក្នុងប្រទេសកាតា និងនៅក្រៅប្រទេស។ បន្ទាប់ពីមក ជាន់ខាងលើនៃកីឡដ្ឋាន នឹងត្រូវបានបំប្លែងទៅជាកន្លែងផ្សេងៗ រួមមានសណ្ឋាគារលំដាប់ផ្កាយ 5 , មជ្ឈមណ្ឌលផ្សារទំនើប កន្លែងលក់អាហារ កន្លែងហាត់ប្រាណ សាលពហុបំណង និងមន្ទីរពេទ្យសម្រាប់កីឡា។

កីឡដ្ឋាននេះ ទទួលបានចំណាត់ថ្នាក់ផ្កាយ 5 សម្រាប់ការរចនា និងការសាងសង់ ពីប្រព័ន្ធវាយតម្លៃនិរន្តរភាពសាកល (GSAS) រួមជាមួយនឹងចំណាត់ថ្នាក់ A* សម្រាប់ដំណើរការសាងសង់ និងវិញ្ញាបនបត្រសម្រាប់ការអនុលោមតាមសមាមាត្រប្រសិទ្ធភាពថាមពលតាមរដូវកាល។

ស្វាគមន៍ព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA World Cup 2022, CBS ទទួលសិទ្ធិផ្ដាច់មុខ ផ្សាយបន្ដផ្ទាល់បាល់ទាត់ពិភពលោកនៅកម្ពុជា ចាប់ពីថ្ងៃអាទិត្យ ទី 20 ខែវិច្ឆិកា ដល់ថ្ងៃអាទិត្យ ទី 28 ខែធ្នូ ឆ្នាំ 2022៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង