ប្រធានក្រុមអាហ្សង់ទីន Lionel Messi បាននិយាយថា ក្រុមការពារតំណែងជើងឯកបារាំង និងក្រុមប្រេស៊ីល គឺជាក្រុមដែលគាត់គិតថា នឹងអាចឈ្នះពានរង្វាន់ World Cup នៅកាតា ប៉ុន្តែគាត់មិនបានជ្រើសរើសក្រុមជម្រើសជាតិរបស់ខ្លួនឡើយ។
Messi បាននិយាយថា បារាំង និងប្រេស៊ីល គឺជាក្រុមល្អបំផុតពីរ នៅក្នុងព្រឹត្តិការណ៍ដែលចាប់ផ្ដើមនៅថ្ងៃទី 20 ខែវិច្ឆិកា ដល់ថ្ងៃទី 18 ខែធ្នូខាងមុខនេះ។
Messi បានប្រាប់សារព័ត៌មាន DIRECTV Sports ថា៖ “ប៉ុន្តែប្រសិនបើឱ្យខ្ញុំជ្រើសរើស ខ្ញុំនឹងយក ប្រេស៊ីល និងបារាំង គឺជាបេក្ខភាពពីរដើម្បីឈ្នះ World Cup ។” “ពួកគេមានក្រុមដដែល [កីឡាករ] នៅក្នុងរយៈពេលជាយូរ និងធ្វើការបានល្អ។ បារាំង ក្រៅពីយូរ៉ូចុងក្រោយនៅពេលដែលពួកគេត្រូវបានជម្រុះ [ក្នុងវគ្គ 16 ក្រុមចុងក្រោយ] មានកីឡាករគួរឱ្យចាប់អារម្មណ៍មួយចំនួន។”
“ពួកគេមានផែនការច្បាស់លាស់ និងមានគ្រូដដែល [Didier Deschamps]។ ប្រេស៊ីលគឺស្រដៀងគ្នា [ក្រោមការគ្រប់គ្រងរបស់លោក Tite]”។
Messi មិនបាននិយាយពីអាហ្សង់ទីនរបស់គាត់ ដែលមិនទាន់ស្គាល់ពាក្យថាចាញ់ក្នុងការប្រកួតចំនួន 35 ប្រកួតនោះទេ បើទោះបីជាពួកគេបានឈ្នះពានរង្វាន់ Copa America កាលពីឆ្នាំមុនដោយយកឈ្នះប្រេស៊ីលក្នុងវគ្គផ្តាច់ព្រ័ត្រក៏ដោយ។
ស្វាគមន៍ព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA World Cup 2022, CBS ទទួលសិទ្ធិផ្ដាច់មុខ ផ្សាយបន្ដផ្ទាល់បាល់ទាត់ពិភពលោកនៅកម្ពុជា ចាប់ពីថ្ងៃអាទិត្យ ទី 20 ខែវិច្ឆិកា ដល់ថ្ងៃអាទិត្យ ទី 28 ខែធ្នូ ឆ្នាំ 2022៕