×

កីឡដ្ឋាន​អាល់ធូម៉ាម៉ា (Al Thumama) សម្រាប់ World Cup តំណាងឱ្យ​មួក​ហ្គាហ្វីយ៉ា​នៅមជ្ឈិមបូព៌ា

ការរចនានៃកីឡដ្ឋានអាល់ធូម៉ាម៉ា តំណាងឱ្យមួកកន្តិបហ្គាហ្វីយ៉ា (Gahfiya) ដែលជាមួកត្បាញប្រពៃណីដែលត្រូវបានពាក់ដោយបុរស និងក្មេងប្រុស នៅទូទាំងតំបន់មជ្ឈិមបូព៌ា។ ហ្គាហ្វីយ៉ា ជាមូលដ្ឋាននៃសម្លៀកបំពាក់ប្រពៃណីនៃតំបន់។ វាក៏ជានិមិត្តរូបនៃសេចក្តីថ្លៃថ្នូរ និងឯករាជ្យភាពផងដែរ។

កីឡដ្ឋាន Al Thumama ត្រូវបានបើកសម្ពោធ កាលពីថ្ងៃទី 22 ខែតុលា ឆ្នាំ 2021 ក្នុងរដ្ឋធានីដូហា នៅពេលដែលវាត្រូវបានជ្រើសរើសសម្រាប់ការធ្វើជាម្ចាស់ផ្ទះការប្រកួតវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ Amir Cup រវាងក្លិបបាល់ទាត់ Al Sadd និងក្លិបបាល់ទាត់ Al Rayyan ។ អ្នកគាំទ្រ នឹងអាចធ្វើដំណើរទៅកាន់កីឡដ្ឋាននេះ ដោយប្រើប្រាស់រថភ្លើងក្រោមដី Metro និងរថយន្តក្រុង។

សមត្ថភាពផ្ទុករបស់កីឡដ្ឋាន (40,000កៅអី) នឹងត្រូវកាត់បន្ថយ ដើម្បីបំពេញតម្រូវការក្នុងស្រុក និងផ្តល់ហេដ្ឋារចនាសម្ព័ន្ធកីឡាប្រកបដោយគុណភាពដល់ប្រទេសកំពុងអភិវឌ្ឍ។ កៅអីដែលនៅសល់ចំនួន 20,000 កៅអី នឹងត្រូវប្រើប្រាស់សម្រាប់ការប្រកួតបាល់ទាត់ និងកីឡាផ្សេងៗទៀត។

គ្លីនិកកីឡា នឹងបើកនៅក្នុងកីឡដ្ឋាន ក៏ដូចជាសណ្ឋាគារប៊ូទិក ដែលស្ថិតនៅផ្នែកជាក់ខាងលើរបស់កីឡដ្ឋាន។ បរិវេណជុំវិញកីឡដ្ឋាន នឹងក្លាយជាមជ្ឈមណ្ឌលសហគមន៍ដែលមានកន្លែងសម្រាប់លេងកីឡាជាច្រើន រួមមានបាល់ទះ បាល់ទះ បាល់បោះ និងហែលទឹក។ ផ្លូវសម្រាប់រត់ និងជិះកង់ នឹងត្រូវសាងសង់ជុំវិញបរិវេណផងដែរ។

គេនឹងបង្កើតជាតូបលក់ដូរទំនិញ និងកន្លែងជួលមួយចំនួន ដើម្បីធានាថាតំបន់នេះក្លាយជាមជ្ឈមណ្ឌលហាត់ប្រាណ និងសកម្មភាពដ៏មមាញឹក។

ស្វាគមន៍ព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA World Cup 2022, CBS ទទួលសិទ្ធិផ្ដាច់មុខ ផ្សាយបន្ដផ្ទាល់បាល់ទាត់ពិភពលោកនៅកម្ពុជា ចាប់ពីថ្ងៃអាទិត្យ ទី 20 ខែវិច្ឆិកា ដល់ថ្ងៃអាទិត្យ ទី 18 ខែធ្នូ ឆ្នាំ 2022៕

 

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង