×

អាល្លឺម៉ង់ បង្ហាញ​បញ្ជី​ឈ្មោះ​កីឡាករ​បឋម សម្រាប់ World Cup

យោងតាមរបាយការណ៍ពីសារព័ត៌មាន Bild បានលាតត្រដាងបញ្ជីឈ្មោះបឋមដែលគ្រូបង្វឹកអាល្លឺម៉ង់ Hansi Flick បានជ្រើសរើសកូនក្រុមនៃក្រុមជម្រើសជាតិរបស់គាត់ ដើម្បីត្រៀមសម្រាប់ព្រឹត្តការណ៍ FIFA World Cup 2022 នៅប្រទេសកាតា។

កីឡាកររបស់ក្លិប Bayern Munich ជាច្រើននាក់ បានជាប់ឈ្មោះ ដែលវាមិនមែនជារឿងគួរឱ្យភ្ញាក់ផ្អើលទេ។ កីឡាករសរុបចំនួន 7 នាក់មកពី Bayern រួមមាន Manuel Neuer, Joshua Kimmich, Leon Goretzka, Serge Gnabry, Leroy Sané, Jamal Musiala និង Thomas Müller ។

សរុបទាំងអស់មានកីឡាករចំនួន 44 នាក់ត្រូវបានជ្រើសរើសសម្រាប់បញ្ជីឈ្មោះបឋម។ បញ្ជីឈ្មោះនេះ នឹងកាត់បន្ថយមកសល់ត្រឹមតែ 26 នាក់ប៉ុណ្ណោះ។

ឈ្មោះដ៏គួរឱ្យភ្ញាក់ផ្អើលមួយចំនួននៅលើបញ្ជី រួមមាន Youssoufa Moukoko របស់ Borussia Dortmund, Mario Götze របស់ Eintracht Frankfurt និង Florian Wirtz របស់ Bayer Leverkusen ។

អតីតខ្សែការពារកណ្តាលរបស់ក្លិប Bayern Munich កីឡាករ Mats Hummels ក៏មានឈ្មោះផងដែរ ហើយអាចជាកីឡាករជើងចាស់នៅក្នុងបញ្ជីឈ្មោះចុងក្រោយ។

ស្វាគមន៍ព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA World Cup 2022, CBS ទទួលសិទ្ធិផ្ដាច់មុខ ផ្សាយបន្ដផ្ទាល់បាល់ទាត់ពិភពលោកនៅកម្ពុជា ចាប់ពីថ្ងៃអាទិត្យ ទី 20 ខែវិច្ឆិកា ដល់ថ្ងៃអាទិត្យ ទី 18 ខែធ្នូ ឆ្នាំ 2022៕

  

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង