pinuppinup casinomostbet1 win1win kzmostbetpinup4r betpinup india1 winmostbet casinopinup indiapin uplucky jet crashparimatchmostbet1 win azmost betlucky jetmostbet lucky jet1 win casinomostbet onlinemostbet casino1 win online1winlucky jet casinopin up kzmostbet kz1 winmosbet1 win casinomostbet azmosbet casino1 win aviatorlucky jet casinomostbet az casinopin up 7771 win gameaviator4rabet1win yüklə1win slots1 вин авиаторmosbet aviatorpin up bettingmostbet indiapinap4x betparimatch1win aviator4rabet casino
×

គ្រូក្រូអាតថា “ជាមួយ Modric គ្មានអ្វី​ដែលមិនអាច​ទៅរួច​នោះទេ”

លោក Zlatko Dalic ដែលបានដឹកនាំក្រុមជម្រើសជាតិក្រូអាតឡើងដល់វគ្គផ្ដាច់ព្រ័ត្រ FIFA World Cup 2018 បាននិងកំពុងត្រៀមខ្លួនដើម្បីទទួលបានបទពិសោធក្នុងព្រឹត្តិការណ៍នេះ ជាលើកទីពីរក្នុងអាជីពរបស់គាត់។

ក្នុងការដឹកនាំនៅ World Cup ជាលើកដំបូង លោក Dalic បានដឹកនាំក្រូអាតដល់វគ្គផ្ដាច់ព្រ័ត្រទល់នឹងបារាំង។ ប៉ុន្តែគាត់មានបំណងនាំក្រូអាតឈានដល់វគ្គផ្ដាច់ព្រ័ត្រម្ដងទៀតនៅឆ្នាំនេះ ដោយជឿជាក់លើក្រុមដែលរួមបញ្ចូលគ្នានូវកីឡាករដែលពោរពេញដោយទេពកោសល្យ ជាមួយនឹងកីឡាករជើងចាស់។

ក្រូអាត បានយកឈ្នះលើឧបសគ្គក្នុងវិថីដ៏លំបាកក្នុងវគ្គជម្រុះរបស់ពួកគេ ហើយនឹងចូលរួមក្នុងការប្រកួតបាល់ទាត់ពិភពលោកលើកទី 6 របស់ពួកគេ។ តារាឆ្នើមរបស់ក្រុម គឺ Luka Modric ត្រូវបានលោក Dalic មានទំនុកចិត្តថាកីឡាករដែលមានសមត្ថភាពច្រើនជាងគេរបស់ក្រូអាតនឹងបន្តប្រើប្រាស់ទេពកោសល្យដ៏អស្ចារ្យរបស់គាត់ដើម្បីជំរុញក្រុមរបស់គាត់ឱ្យទៅមុខម្តងទៀត។

លោក Dalic បានប្រាប់គេហទំព័រ FIFA ថា៖ “ខ្ញុំស្គាល់ Modric វាប្រហែលមិនមែនជាលើកចុងក្រោយ (ក្នុងការបង្ហាញខ្លួននៅ World Cup ) របស់គាត់ទេ។ គ្មានអ្វីដែលមិនអាចទៅរួចជាមួយគាត់ទេ។ អ្វីដែលគាត់ធ្វើក្នុងវ័យរបស់គាត់នេះ គឺមិនគួរឱ្យជឿឡើយ។ គាត់កាន់តែល្អពីមួយថ្ងៃទៅមួយថ្ងៃ និងបង្ហាញសមត្ថភាពរបស់គាត់កាន់តែល្អឱ្យក្រុមជម្រើសជាតិរបស់គាត់។”

“ក្រូអាតនឹងមិនដូចពីមុនទេ បន្ទាប់ពីការចូលនិវត្តន៍របស់ Modric ។ យើងជំពាក់គាត់ច្រើនណាស់ ហើយយើងនឹងដឹងគុណជានិច្ចចំពោះអ្វីដែលគាត់បានធ្វើ។”

ស្វាគមន៍ព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA World Cup 2022, CBS ទទួលសិទ្ធិផ្ដាច់មុខ ផ្សាយបន្ដផ្ទាល់បាល់ទាត់ពិភពលោកនៅកម្ពុជា ចាប់ពីថ្ងៃអាទិត្យ ទី 20 ខែវិច្ឆិកា ដល់ថ្ងៃអាទិត្យ ទី 18 ខែធ្នូ ឆ្នាំ 2022៕

  

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង