×

ខាលីហ្វា (Khalifa) កីឡដ្ឋានថ្មី​ដែល​មាន​អាយុកាល​ចំណាស់​សម្រាប់ FIFA World Cup 2022

រចនាសម្ព័ន្ធដែលមានរាងកោងចំនួនពីររបស់កីឡដ្ឋាន ខាលីហ្វា (Khalifa International Stadium) នៅតែរក្សាដដែល បន្ទាប់ពីការអភិវឌ្ឍឡើងវិញ។ កីឡដ្ឋាននេះ ត្រូវបានបំពាក់បន្ថែមនូវដំបូលធំទូលាយ ដើម្បីបិទខ្ទប់ខ្យល់ត្រជាក់ដែលចេញពីម៉ាស៊ីនត្រជាក់នៅខាងក្នុង។

ជាន់ថ្មី ត្រូវបានបន្ថែមកៅអីចំនួន 10,450 កៅអី លើសមត្ថភាពផ្ទុកស្រាប់ 40,000 កៅអី ខណៈកីឡដ្ឋាន ត្រូវបានបង្ហាញមុខមាត់ថ្មី។ ប្រព័ន្ធភ្លើង LED ថ្មី ត្រូវបានបន្ថែមសម្រាប់បទពិសោធថ្មីរបស់អ្នកចូលទស្សនា។

សាងសង់ឡើងក្នុងឆ្នាំ 1976 កីឡដ្ឋានខាលីហ្វា បានរៀបចំការប្រកួតកីឡា Asian Games, Arabian Gulf Cup និង AFC Asian Cup ។ ក្នុងឆ្នាំ 2019 វាបានធ្វើជាម្ចាស់ផ្ទះការប្រកួតកីឡាអត្តពលកម្មពិភពលោក IAAF រួមជាមួយនឹងការប្រកួតព្រឹត្តិការណ៍ FIFA Club World Cup Qatar 2019 ។

កីឡដ្ឋាននេះ បានទទួលការអភិវឌ្ឍឡើងវិញ ដើម្បីរៀបចំសម្រាប់ព្រឹត្តិការណ៍ FIFA World Cup Qatar 2022។

ស្ថានីយរថភ្លើង បានតភ្ជាប់ទៅដល់កីឡដ្ឋាន។ កីឡដ្ឋាននេះស្ថិតនៅចំកណ្តាលនៃតំបន់ Aspire ដែលជាមជ្ឈមណ្ឌលនៃឧត្តមភាពកីឡារបស់ប្រទេសកាតា ដែលជាមូលដ្ឋានគ្រឹះនៃ Asian Games ឆ្នាំ 2006។ បរិវេណរបស់វា ត្រូវបានរៀបចំឡើងដើម្បីជំរុញការចូលរួមក្នុងកីឡា។

កីឡដ្ឋានខាលីហ្វា ជាផ្នែកមួយនៃតំបន់ Aspire ដែលរួមមានមន្ទីរពេទ្យកីឡា សាលកីឡាពហុគោលបំណងដ៏ធំបំផុតរបស់ពិភពលោក, មជ្ឈមណ្ឌលពិព័រណសត្វក្នុងទឹក ឧទ្យានកម្សាន្ត សណ្ឋាគារ និងផ្សារទំនើប។

កីឡដ្ឋាននេះ គឺជាកីឡដ្ឋានសម្រាប់ FIFA World Cup Qatar 2022 ដំបូងគេដែលសម្រេចបាននូវវិញ្ញាបនបត្រប្រព័ន្ធវាយតម្លៃនិរន្តរភាពសាកល (GSAS)។

ស្វាគមន៍ព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA World Cup 2022, CBS ទទួលសិទ្ធិផ្ដាច់មុខ ផ្សាយបន្ដផ្ទាល់បាល់ទាត់ពិភពលោកនៅកម្ពុជា ចាប់ពីថ្ងៃអាទិត្យ ទី 20 ខែវិច្ឆិកា ដល់ថ្ងៃអាទិត្យ ទី 18 ខែធ្នូ ឆ្នាំ 2022៕

      

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង