លោក Mikel Arteta អ្នកចាត់ការទូទៅរបស់ក្រុមកាំភ្លើងធំ Arsenal បាននិយាយថា លោកសង្ឃឹមថារបួសដែលកើតឡើងចំពោះ Bukayo Saka ក្នុងការទទួលជ័យជម្នះលើក្រុម Nottingham Forest កាលពីសប្ដាហ៍កន្លងទៅនេះ នឹងមិនគំរាមកំហែងដល់ការចូលរួមនៅក្នុងការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup 2022 នៅប្រទេសកាតារបស់កីឡាករអង់គ្លេសរូបនេះឡើយ។
Saka ត្រូវបានបង្ខំប្ដូរចេញអំឡុងពេលទទួលជ័យជម្នះ 5-0 របស់ Arsenal បន្ទាប់ពីបានប៉ះទង្គិចជាមួយខ្សែការពារ Renan Lodi របស់ Nottingham Forest ។ កីឡាករវ័យ 21 ឆ្នាំរូបនេះ ដែលជាកីឡាករឆ្នើមប្រចាំឆ្នាំរបស់អង់គ្លេស ត្រូវបានគេរំពឹងថានឹងជាផ្នែកមួយនៃក្រុមរបស់លោក Gareth Southgate អ្នកចាត់ការក្រុមជម្រើសជាតិអង់គ្លេសសម្រាប់ព្រឹត្តិការណ៍នៅខែវិច្ឆិកាខាងមុខនេះ។
នៅពេលត្រូវបានសួរ ថា តើរបួសរបស់ Saka អាចនឹងឱ្យគេអវត្តមានពី World Cup ឬយ៉ាងណា លោក Arteta បានបញ្ជាក់ថា៖ “សង្ឃឹមថាមិនអីទៅចុះ”។ “ចាំមើលសិនថា របួសនេះមានសភាពធ្ងន់ធ្ងរកម្រិតណានៅប៉ុន្មានថ្ងៃខាងមុខ។”
ស្វាគមន៍ព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA World Cup 2022, CBS ទទួលសិទ្ធិផ្ដាច់មុខ ផ្សាយបន្ដផ្ទាល់បាល់ទាត់ពិភពលោកនៅកម្ពុជា ចាប់ពីថ្ងៃអាទិត្យ ទី 20 ខែវិច្ឆិកា ដល់ថ្ងៃអាទិត្យ ទី 18 ខែធ្នូ ឆ្នាំ 2022៕