×

Paul Pogba នឹង​អវត្តមាន​ពី World Cup នៅ​ប្រទេសកាតា ដោយសារ​របួស

ខ្សែបម្រើ Paul Pogba របស់ Juventus ដែលបានឈ្នះពានរង្វាន់ FIFA World Cup 2018 ជាមួយបារាំង នឹងអវត្តមានពីព្រឹត្តិការណ៍បាល់ទាត់ពិភពលោកឆ្នាំ 2022 ក្នុងប្រទេសកាតា ខណៈខ្សែបម្រើរូបនេះ ត្រូវការពេលវេលាបន្ថែមទៀតដើម្បីសម្រាកព្យាបាលរបួសក្រោយពីការវះកាត់ជង្គង់។

Pogba វ័យ 29 ឆ្នាំ មិនបានលេងឱ្យក្រុមសេះបង្កង់នៅរដូវកាលនេះទេ ចាប់តាំងពីបានចូលរួមពីក្រុម Manchester United វិញ។ គេបានរងរបួសជង្គង់កាលពីខែកក្កដា ដោយដំបូងឡើយ គេមិនទទួលយកការវះកាត់ឡើយ។

ការប្រកួត World Cup លើកដំបូងរបស់បារាំង នឹងត្រូវប៉ះអូស្ត្រាលីនៅថ្ងៃទី 22 វិច្ឆិកា។

នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃចន្ទ ទី 31 ខែតុលា ភ្នាក់ងាររបស់ Pogba លោក Rafaela Pimenta បាននិយាយថា៖ “បន្ទាប់ពីការវិនិច្ឆ័យកាលពីម្សិលមិញ និងថ្ងៃនេះនៅទីក្រុង Torino និង Pittsburgh វាពិតជាឈឺចាប់ខ្លាំងណាស់ក្នុងការជូនដំណឹងថា Paul Pogba នឹងនៅតែត្រូវការពេលវេលាដើម្បីជាសះស្បើយពីការវះកាត់របស់គាត់។”

“សម្រាប់ហេតុផលនេះ Paul នឹងមិនអាចចូលរួមជាមួយក្រុម Juventus មុនការប្រកួត World Cup ឬក្រុមជម្រើសជាតិបារាំងនៅកាតាឡើយ”។

ស្វាគមន៍ព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA World Cup 2022, CBS ទទួលសិទ្ធិផ្ដាច់មុខ ផ្សាយបន្ដផ្ទាល់បាល់ទាត់ពិភពលោកនៅកម្ពុជា ចាប់ពីថ្ងៃអាទិត្យ ទី 20 ខែវិច្ឆិកា ដល់ថ្ងៃអាទិត្យ ទី 18 ខែធ្នូ ឆ្នាំ 2022៕

 

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង