×

វែលស៍ គ្រោងប្ដូរឈ្មោះ​ក្រុមបាល់ទាត់​ជម្រើសជាតិ​ក្រោយ World Cup

ក្រុមបាល់ទាត់ជម្រើសជាតិវេលស៍អាចនឹងប្តូរឈ្មោះទៅជា Cymru ដែលជាឈ្មោះជាភាសាវែលស៍សម្រាប់ហៅក្រុមបាល់ទាត់ជម្រើសជាតិវេលស៍ បន្ទាប់ពីការប្រកួត World Cup ឆ្នាំនេះនៅប្រទេសកាតា។

សមាគមបាល់ទាត់នៃប្រទេសវែលស៍ ប្រហែលជាប្រើប្រាស់ឈ្មោះថា “Cymru” (ឈ្មោះជាភាសាវែលស៍) សម្រាប់ហៅក្រុមបាល់ទាត់ជម្រើសជាតិវែលស៍ នៅក្នុងឯកសារផ្លូវការនានា។

ការពិភាក្សាក្រៅផ្លូវការ បានធ្វើឡើងជាមួយស្ថាប័នគ្រប់គ្រងបាល់ទាត់អឺរ៉ុប Uefa អំពីការផ្លាស់ប្តូរឈ្មោះរបស់ក្រុមបាល់ទាត់ជម្រើសជាតិវែលស៍។

នាយកប្រតិបត្តិសមាគមបាល់ទាត់នៃប្រទេសវែលស៍ លោក Noel Mooney បានមានប្រសាសន៍ថា៖ “ក្រុម [ជម្រើសជាតិវែលស៍] គួរតែត្រូវបានគេហៅថា Cymru នោះហើយជាអ្វីដែលយើងហៅថាវានៅទីនេះ”។

“ទស្សនៈរបស់យើងនៅពេលនេះគឺថា ក្នុងស្រុកយើងហៅថា Cymru។ នោះហើយជាអ្វីដែលយើងហៅថាក្រុមជម្រើសជាតិរបស់យើង។”

ការចូលរួមរបស់វែលស៍ក្នុងប្រទេសកាតា គឺជាការបង្ហាញខ្លួនជាលើកទីពីររបស់ពួកគេ នៅក្នុងព្រឹត្តិការណ៍ World Cup ជុំផ្តាច់ព្រ័ត្រ។ ពួកគេ បានបង្ហាញខ្លួនម្ដងកាលពីឆ្នាំ 1958 នៅប្រទេសស៊ុយអែត។

ក្នុងវគ្គជម្រុះសម្រាប់ Euro 2024 វែលស៍ ត្រូវបានចាប់ក្នុងពូលជាមួយក្រុម Turkiye ដែលត្រូវបានផ្លាស់ប្តូរពី តួកគី ។

ស្វាគមន៍ព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA World Cup 2022, CBS ទទួលសិទ្ធិផ្ដាច់មុខ ផ្សាយបន្ដផ្ទាល់បាល់ទាត់ពិភពលោកនៅកម្ពុជា ចាប់ពីថ្ងៃអាទិត្យ ទី 20 ខែវិច្ឆិកា ដល់ថ្ងៃអាទិត្យ ទី 18 ខែធ្នូ ឆ្នាំ 2022៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង