×

អារ៉ាប៊ីសាអ៊ូឌីត នឹង​ត្រូវឆ្លង​ផុតវគ្គ16ក្រុម​ចុងក្រោយ World Cup ដើម្បី​បង្កើត​កំណត់ត្រាថ្មី​សម្រាប់​ខ្លួនឯង

អារ៉ាប៊ីសាអូឌីត នឹងធ្វើដំណើរទៅកាន់ព្រឹត្តិការណ៍ FIFA World Cup Qatar 2022 ក្នុងគោលបំណងធ្វើឱ្យបានល្អបំផុត ខណៈពួកគេធ្លាប់ឆ្លងដល់វគ្គ 16 ក្រុមចុងក្រោយនៅសហរដ្ឋអាមេរិក កាលពី 28 ឆ្នាំមុន។

ក្រុមដែលមានរហស្សនាមថា “The Green Falcons” បានឆ្លងកាត់ការផ្លាស់ប្តូរដ៏ធំមួយ ចាប់តាំងពីបង្ហាញខ្លួននៅប្រទេសរុស្ស៊ី កាលពីឆ្នាំ 2018 ដោយតែងតាំងក្រុមគ្រូបង្វឹកថ្មី។

ទោះបីជាបានផ្តួលក្រុមគីឡូធ្ងន់របស់ AFC ដូចជា ជប៉ុន និងអូស្ត្រាលី ក្នុងដំណើរការនៃការជម្រុះឆ្ពោះទៅមុខជុំផ្ដាច់ព្រ័ត្រក្ដី ក៏ក្រុមរបស់អ្នកចាត់ការទូទៅ Herve Renard មានបញ្ហានៅក្នុងការបញ្ចប់ទី។ អារ៉ាប៊ីសាអូឌីត បានចាញ់ការប្រកួតមិត្តភាពកាលពីខែមិថុនា ទល់នឹងកូឡុំប៊ី និងវេណេហ្ស៊ុយអេឡា ដោយលទ្ធផល 1-0 ដូចគ្នា។ 3 ខែក្រោយមក ជំនួបជាមួយអេក្វាឌ័រ និងសហរដ្ឋអាមេរិក បានបញ្ចប់ដោយគ្មានគ្រាប់បាល់។ បន្ទាប់មកពួកគេ ការទទួលជោគជ័យ 1-0 ទល់នឹងម៉ាសេដូនីខាងជើង និងស្មើ 1-1 ជាមួយអាល់បានី។

ក្រុមរបស់លោក Renard នឹងជួបក្រុមខ្លាំងអាហ្សង់ទីន និងប៉ូឡូញ រួចបញ្ចប់ការប្រកួតក្នុងពូល C នៃ World Cup ជាមួយនឹង ម៉ិកស៊ិក។

លោក Renard ដែលមានសញ្ជាតិបារាំង បានដឹកនាំក្រុមជម្រើសជាតិម៉ារ៉ុក ឱ្យទទួលជ័យជម្នះលើ អេស្ប៉ាញ កាលពី World Cup 2018 ។ លោកមានជំនឿលើខ្សែបម្រើស្លាបរបស់គាត់ ពិសេសកីឡាករ Salem Al-Dawsari ដែលជាកីឡាករដ៏សំខាន់បំផុតរបស់អារ៉ាប៊ីសាអ៊ូឌីត នៅប្រទេសកាតា។

កីឡាករវ័យក្មេងបំផុតម្នាក់ក្នុងក្រុមអារ៉ាប៊ីសាអូឌីត គឺកីឡាករ Al-Buraikan ដែលមានអាយុ 22 ឆ្នាំ ដែលលោក Renard បានផ្ដល់ឱកាសឱ្យគេបង្ហាញសមត្ថភាពលើកដំបូងសម្រាប់ក្រុមជម្រើសជាតិអារ៉ាប៊ីសាអ៊ូឌីត កាលពីខែតុលា ឆ្នាំ 2019 ។ គេនឹងត្រូវបានតាមដាននៅក្នុងប្រទេសកាតា។

អារ៉ាប៊ីសាអូឌីត ដែលបានបង្ហាញខ្លួននៅ World Cup កាលពីឆ្នាំ 1994, 1998, 2002, 2006 និង 2018 បានឈ្នះតែ 3 ប្រកួតប៉ុណ្ណោះក្នុងចំណោម 16 ប្រកួតនៅ World Cup របស់ពួកគេមកទល់នឹងបច្ចុប្បន្ន និងស៊ុតបញ្ចូលទីបាន 11 គ្រាប់។

កីឡាករឆ្នើមបំផុតរបស់ពួកគេ គឺ Sami Al-Jaber ដែលរកបាន 3 គ្រាប់នៅ World Cup ។ គេក៏ជាកីឡាករអារ៉ាប៊ីសាអូឌីតតែម្នាក់គត់ ដែលបានស៊ុតបញ្ចូលទីនៅព្រឹត្តិការណ៍ World Cup ផ្សេងៗគ្នា ក្នុងប្រទេសសហរដ្ឋអាមេរិក (1994) បារាំង (1998) និងអាល្លឺម៉ង់ (2006)។

ស្វាគមន៍ព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA World Cup 2022, CBS ទទួលសិទ្ធិផ្ដាច់មុខ ផ្សាយបន្ដផ្ទាល់បាល់ទាត់ពិភពលោកនៅកម្ពុជា ចាប់ពីថ្ងៃអាទិត្យ ទី 20 ខែវិច្ឆិកា ដល់ថ្ងៃអាទិត្យ ទី 18 ខែធ្នូ ឆ្នាំ 2022៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង