×

ជប៉ុន ដាក់គោលដៅ​សម្រាប់ World Cup ខណៈ​បញ្ជីឈ្មោះ 26 នាក់​ចេញជាផ្លូវការ

គ្រូបង្វឹកជប៉ុន លោក Hajime Moriyasu បានប្រកាសក្នុងសន្និសីទសារព័ត៌មានមួយដែលបានបង្ហាញបញ្ជីឈ្មោះកីឡាករទាំង 26 នាក់ សម្រាប់ព្រឹត្តិការណ៍ FIFA World Cup 2022 នៅប្រទេសកាតា។

លោក Moriyasu បានដកខ្សែប្រយុទ្ធ Kyogo Furuhashi របស់ក្លិប Celtic និងខ្សែប្រយុទ្ធ Yuya Osako របស់ក្លិប Vissel Kobe ចេញពីបញ្ជីរបស់គាត់ដែលត្រូវបានប្រកាសនៅថ្ងៃអង្គារនេះ ដោយពន្យល់ថា គាត់បានជ្រើសរើសកីឡាករដែលមានមហិច្ឆតាខ្ពស់ ជាជាងកីឡាករដែលមានបទពិសោធ។

ដោយឡែក ខ្សែបម្រើ Genki Haraguchi ដែលមានបទពិសោធរបស់ក្លិបអាល្លឺម៉ង់ Union Berlin និងជាផ្នែកមួយនៃក្រុមនៅ World Cup កាលពីឆ្នាំ 2018 ក៏មិនមានឈ្មោះដែរ។

ជប៉ុន មិនដែលឆ្លងផុតវគ្គ 16 ក្រុមចុងក្រោយនៅ World Cup ទេ ប៉ុន្តែលោក Moriyasu បានដាក់គោលដៅឡើងទៅវគ្គ 8 ក្រុមចុងក្រោយ នៅប្រទេសកាតា ដែលពួកគេនឹងជួបជាមួយអាល្លឺម៉ង់ អេស្ប៉ាញ និងកូស្តារីកា ក្នុងពូល E ។

លោក Moriyasu បានប្រាប់សន្និសីទសារព័ត៌មាននៅទីក្រុងតូក្យូ ថា៖ “គោលដៅរបស់យើងគឺយ៉ាងហោចណាស់ឈានដល់វគ្គ 1/4 ផ្តាច់ព្រ័ត្រ”។ “វានឹងមិនងាយស្រួលទេ”។

លោកបន្តថា៖ “ការជ្រើសរើសសមាជិកដែលមានបទពិសោធ គឺជាជម្រើសមួយ ប៉ុន្តែនៅទីបំផុតយើងបានសម្រេចចិត្តលើកីឡាករមានមហិច្ឆតាដ៏ក្តៅគគុកដើម្បីជោគជ័យនៅ World Cup”។

ជប៉ុន នឹងចាប់ផ្តើមយុទ្ធនាការរបស់ពួកគេនៅថ្ងៃទី 23 ខែវិច្ឆិកាជាមួយអាល្លឺម៉ង់។

បញ្ជីឈ្មោះកីឡាករទាំង 26 នាក់របស់ជប៉ុន៖

អ្នកចាំទី៖ Shuichi Gonda (Shimizu S-Pulse), Daniel Schmidt (Sint Truiden), Eiji Kawashima (Strasbourg)

ខ្សែការពារ៖ Hiroki Sakai (Urawa Red Diamonds), Miki Yamane (Kawasaki Frontale), Ko Itakura (Borussia Monchengladbach), Takehiro Tomiyasu (Arsenal), Maya Yoshida (Schalke 04), Shogo Taniguchi (Kawasaki Frontale), Hiroki Ito (VfB Stuttgart), Yuto Nagatomo (FC Tokyo), Yuta Nakayama (Huddersfield Town)

ខ្សែបម្រើ៖ Junya Ito (Stade de Reims), Ritsu Doan (SC Freiburg), Wataru Endo (VfB Stuttgart), Hidemasa Morita (Sporting), Ao Tanaka (Fortuna Dusseldorf), Daichi Kamada (Eintracht Frankfurt), Takefusa Kubo (Real Sociedad), Takumi Minamino (AS Monaco), Kaoru Mitoma (Brighton & Hove Albion), Gaku Shibasaki (Leganes), Yuki Soma (Nagoya Grampus)

ខ្សែប្រយុទ្ធ៖ Daizen Maeda (Celtic), Ayase Ueda (Cercle Brugge), Takuma Asano (Vfl Bochum)

ស្វាគមន៍ព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA World Cup 2022, CBS ទទួលសិទ្ធិផ្ដាច់មុខ ផ្សាយបន្ដផ្ទាល់បាល់ទាត់ពិភពលោកនៅកម្ពុជា ចាប់ពីថ្ងៃអាទិត្យ ទី 20 ខែវិច្ឆិកា ដល់ថ្ងៃអាទិត្យ ទី 18 ខែធ្នូ ឆ្នាំ 2022៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង