ក្លិប Inter Milan បានចេញសេចក្ដីថ្លែកការណ៍កាលពីថ្ងៃចន្ទថា ខ្សែប្រយុទ្ធ Romelu Lukaku បានរងរបួសសរសៃពួរសាជាថ្មី បន្ទាប់ពីជាសះស្បើយនិងបានត្រលប់មកវិញ ខណៈ World Cup នៅសល់តែជិត 3 សប្តាហ៍ទៀតប៉ុណ្ណោះ។
Lukaku ដែលខ្ចីជើងពី Chelsea បានត្រលប់មកវិញក្រោយសម្រាក 2 ខែដោយសាររបួសដូចគ្នានេះ។ គេបានចូលលេងក្នុងការប្រកួត Champions League កាលពីសប្តាហ៍មុនទល់នឹង Viktoria Plzen ដែលគេបានស៊ុតបញ្ចូលទី ហើយបានលេងក្នុងការប្រកួត Serie A ចុងសប្តាហ៍ជាមួយ Sampdoria ។
Lukaku គឺជាអ្នកស៊ុតបញ្ចូលទីច្រើនជាងគេរបស់បែលហ្ស៊ិក ដោយស៊ុតបាន 68 គ្រាប់ក្នុង 102 ប្រកួត។ ប៉ុន្តែការរងរបួសកជើងនៅចុងរដូវកាលមុន និងបញ្ហាសរសៃពួរ បានធ្វើឱ្យគេមិនអាចលេងក្នុងការប្រកួតចំនួន 5 ក្នុងចំណោមការប្រកួត Nations League ចំនួន 6 របស់ពួកគេ ខណៈដែលបែលហ្ស៊ិក មិនបានជាប់ទៅជុំផ្តាច់ព្រ័ត្រ Nations League នោះទេ។
បែលហ្ស៊ិក ដែលស្ថិតនៅចំណាត់ថ្នាក់លេខ 2 ក្នុងពិភពលោក ស្ថិតក្នុងពូល F នៃ FIFA World Cup 2022 ជាមួយកាណាដា ម៉ារ៉ុក និង ក្រូអាត ដែលជាក្រុមជើងឯករងកាលពីឆ្នាំ 2018 ។
ស្វាគមន៍ព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA World Cup 2022, CBS ទទួលសិទ្ធិផ្ដាច់មុខ ផ្សាយបន្ដផ្ទាល់បាល់ទាត់ពិភពលោកនៅកម្ពុជា ចាប់ពីថ្ងៃអាទិត្យ ទី 20 ខែវិច្ឆិកា ដល់ថ្ងៃអាទិត្យ ទី 18 ខែធ្នូ ឆ្នាំ 2022៕