×

កីឡាករបាល់ទាត់ម្នាក់ បានស្លាប់ដោយសារគាំងបេះដូង អំឡុងការប្រកួត

កីឡាករវ័យក្មេងឈ្មោះ Dylan Rich មកពី West Bridgford Colts FC នៅអង់គ្លេស បានទទួលមរណភាព ដោយសារសង្ស័យថា បានគាំងបេះដូងអំឡុងការប្រកួត FA Youth Cup ។

Rich បានដួលក្នុងអំឡុងពេលការប្រកួតជាមួយក្រុម Boston United នៅយប់ថ្ងៃព្រហស្បតិ៍ ដោយការប្រកួត ត្រូវបានបញ្ឈប់ ដើម្បីឱ្យគ្រូពេទ្យបានជួយសង្គ្រោះបន្ទាន់។ រថយន្តសង្គ្រោះបន្ទាន់ពីរគ្រឿង ត្រូវបានបញ្ជូនទៅកីឡដ្ឋានរបស់ក្រុម West Bridgeford ប៉ុន្តែ Rich នៅតែមិនដឹងខ្លួនឡើយ។

សាក្សីម្នាក់ នៅកីឡដ្ឋាន បាននិយាយថា Rich បានបន្តមិនឆ្លើយតបទេ ទោះបីជាគ្រូពេទ្យបានប្រើប្រាស់ឧបករណ៍ឆក់ចង្វាក់បេះដូងជាច្រើនដង ហើយបានសម្រេចថា ត្រូវបញ្ចូនទៅមន្ទីរពេទ្យ។

ក្លិប West Bridgford បានចេញសេចក្តីថ្លែងការណ៍មួយនៅថ្ងៃទី៥ ខែកញ្ញា ដើម្បីប្រកាសជាផ្លូវការពីមរណភាពរបស់ Dylan Rich ៕

សូមជម្រាបជូនថា កម្មវិធី CBS Fanzone ចាក់ផ្សាយរៀងរាល់ថ្ងៃព្រហស្បតិ៍ ម៉ោង ២១:០០ – ២២:០០ នៅលើកញ្ចក់ទូរទស្សន៍ MyTV និងមានចាក់ផ្សាយឡើងវិញនៅលើកញ្ចក់ទូរទស្សន៍ CTN រៀងរាល់ថ្ងៃសៅរ៍ ម៉ោង ២១:០០ – ២២:០០។

សម្រាប់ការចូលរួមលេងកម្មវិធី CBS Fantasy League ប្រិយមិត្តអាចបន្តចុះឈ្មោះរហូតដល់សប្តាហ៍ទី៦ ទើបក្រុមការងារ CBS Fantasy League នឹងបិទការចុះឈ្មោះ។ ប្រសិនបើមិនអាច Upload រូបភាពប្រតិបត្តិការចូលក្នុងទម្រង់ចុះឈ្មោះ សូមជ្រើសរើស Browsers ឬទូរសព្ទផ្សេងទៀត។ សម្រាប់អ្នកដែលមានគណនីធនាគារផ្សេង សូមផ្ទេរចូលគណនីបង់ប្រាក់ទាំង៣ ដែលមាននៅក្នុងវីដេអូ ដើម្បីបង់ប្រាក់។

League code: ecnoku ចុះឈ្មោះ http://pluskh.com.kh/fantasy/ ពិនិត្យឈ្មោះដែលបានចុះនៅទីនេះ http://www.pluskh.com.kh/fantasy/validate/

កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០។

អ្នកអាចចែករំលែកដោយ៖

Loading...
អត្ថបទទាក់ទង