×

កូរ៉េខាងត្បូង បារម្ភពីរបួសរបស់ Son Heung-min

ខ្សែប្រយុទ្ធ Son Heung-min របស់ Tottenham Hotspur ត្រូវបានបង្ខំឱ្យចាកចេញពីការប្រកួត UEFA Champions League ភ្លាមៗ បន្ទាប់ពីមានការប៉ះទង្គិចជាមួយខ្សែការពាររបស់ Marseille កាលពីយប់មិញ។

Son ត្រូវបានប្ដូរចេញនៅនាទីទី 29 នៃការប្រកួតក្នុងពូល D របស់ Spurs នៅកីឡដ្ឋាន Stade de Marseille ក្នុងប្រទេសបារាំង បន្ទាប់ពីផ្ទៃមុខ របស់ Son បានប៉ះទង្គិចជាមួយស្មារបស់ខ្សែ ការពារ Chancel Mbemba ពេលលោតដណ្ដើមបាល់។

Son បានដេកនៅលើទីលានដោយការឈឺចាប់ ហើយបានដើរចេញពីទីលាន ដោយមានជំនួយពីគ្រូបង្វឹក ហើយតំបន់ជុំវិញភ្នែករបស់គេបានហើម និងហូរឈាមតាមច្រមុះ។

ភាពធ្ងន់ធ្ងរនៃរបួសរបស់ Son មិនទាន់ត្រូវបានប្រកាសភ្លាមៗនោះទេ ក្នុងការប្រកួតដែល Spurs បានយកឈ្នះ 2-1 ដើម្បីឈានទៅវគ្គ 16 ក្រុមចុងក្រោយ Champions League ។

របួសនេះ Son បានចោទជាបញ្ហាសម្រាប់ក្រុមជម្រើសជាតិកូរ៉េខាងត្បូង ដែលនឹងត្រូវចូលរួមក្នុងព្រឹត្តិការណ៍ FIFA World Cup 2022 នៅប្រទេសកាតា។ Son គឺជាប្រធានក្រុម និងជាខ្សែប្រយុទ្ធដ៏សំខាន់។

World Cup នឹងចាប់ផ្តើមនៅថ្ងៃទី 20 ខែវិច្ឆិកា ហើយការប្រកួតក្នុងពូល H ដំបូងរបស់កូរ៉េខាងត្បូង ជាមួយអ៊ុយរូហ្គាយ នឹងធ្វើឡើងនៅថ្ងៃទី 24 ខែវិច្ឆិកា។

ស្វាគមន៍ព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA World Cup 2022, CBS ទទួលសិទ្ធិផ្ដាច់មុខ ផ្សាយបន្ដផ្ទាល់បាល់ទាត់ពិភពលោកនៅកម្ពុជា ចាប់ពីថ្ងៃអាទិត្យ ទី 20 ខែវិច្ឆិកា ដល់ថ្ងៃអាទិត្យ ទី 18 ខែធ្នូ ឆ្នាំ 2022៕

 

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង