×

សហព័ន្ធ​បាល់ទាត់​កូរ៉េខាងត្បូង ចេញ​សេចក្ដី​ថ្លែងការណ៍​ជុំវិញ​របួស​របស់ Son Heung-min

សហព័ន្ធកីឡាបាល់ទាត់កូរ៉េខាងត្បូង បានចេញសេចក្ដីថ្លែងការណ៍ពាក់ព័ន្ធនឹងខ្សែប្រយុទ្ធ Son Heung-min ថា Son គ្រោងនឹងធ្វើការវះកាត់ នៅសប្តាហ៍នេះ។

សហព័ន្ធកីឡាបាល់ទាត់កូរ៉េខាងត្បូង បាននិយាយដូច្នេះថា៖ “ទាក់ទងនឹងស្ថានភាពរបស់ Son Heung-min សម្រាប់ការប្រកួត World Cup យើងនឹងត្រូវតាមដានការវិវឌ្ឍរបស់គាត់បន្ទាប់ពីការវះកាត់”។ “យើងនឹងបន្តទំនាក់ទំនងជាមួយគ្រូពេទ្យរបស់ Tottenham ទាក់ទងនឹងរបួសរបស់ Son”។

សហព័ន្ធកីឡាបាល់ទាត់កូរ៉េខាងត្បូង ក៏បាននិយាយថា គ្រូបង្វឹកក្រុមជម្រើសជាតិ នឹងមិនថ្លែងទៅកាន់ប្រព័ន្ធផ្សព្វផ្សាយអំពីស្ថានភាពរបស់ Son ទេ។

សូមរំឭកថា Son បានរងរបួសនៅតំបន់ជុំវិញភ្នែកខាងឆ្វេង ដោយប៉ះទង្គិចជាមួយកីឡាករ Chancel Mbemba អំឡុងពេលការប្រកួតក្នុងពូល D របស់ Spurs ទល់នឹង Marseille ក្នុងក្របខណ្ឌ UEFA Champions League ។

Son អាយុ 30 ឆ្នាំគឺជាប្រធានក្រុមរបស់កូរ៉េខាងត្បូង និងជាខ្សែប្រយុទ្ធដ៏គ្រោះថ្នាក់បំផុត។ គេបានបង្ហាញខ្លួនក្នុង World Cup ពីរលើកផ្សេងៗគ្នា។ ជាមួយនឹង 35 គ្រាប់ក្នុង 104 ប្រកួតសម្រាប់កូរ៉េខាងត្បូង Son បានក្លាយជាកីឡាករអាស៊ីដំបូងគេដែលឈ្នះស្បែកជើងមាស Premier League កាលពីរដូវកាលមុន។

ស្វាគមន៍ព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA World Cup 2022, CBS ទទួលសិទ្ធិផ្ដាច់មុខ ផ្សាយបន្ដផ្ទាល់បាល់ទាត់ពិភពលោកនៅកម្ពុជា ចាប់ពីថ្ងៃអាទិត្យ ទី 20 ខែវិច្ឆិកា ដល់ថ្ងៃអាទិត្យ ទី 18 ខែធ្នូ ឆ្នាំ 2022៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង