×

អាម៉ាត់ប៊ីនអាលី (Ahmad bin Ali) កីឡដ្ឋានដែលសាងសង់ដោយរបស់របរប្រើប្រាស់ឡើងវិញ

ភាពទាក់ទាញបំផុតរបស់កីឡដ្ឋាន អាម៉ាត់ប៊ីនអាលី (Ahmad bin Ali) គឺជញ្ជាំង LED ដែលបង្ហាញពីទិដ្ឋភាពផ្សេងៗគ្នានៃប្រទេសកាតា។ វាតំណាងឱ្យសារសំខាន់នៃគ្រួសារ ភាពស្រស់ស្អាតនៃវាលខ្សាច់ សត្វព្រៃ ព្រមទាំងពាណិជ្ជកម្មក្នុងស្រុក និងអន្តរជាតិ។

បរិវេណនេះ មានកន្លែងលេងកីឡាជាច្រើន រួមមានទីលានកីឡា cricket ទីលានបាល់ទាត់ សួនកុមារ កន្លែងហាត់ប្រាណក្រៅផ្ទះ មជ្ឈមណ្ឌលទឹក ទីលានវាយកូនបាល់ ជិះស្គី និងអត្តពលកម្ម។

ការរចនាដែលហ៊ុនព័ទ្ធជុំវិញកីឡដ្ឋាន តំណាងឱ្យកម្លាំង និងការរួបរួមនៃទីក្រុង Al Rayyan ។ លើសពីនេះ មានសួនច្បារ ហាងកាហ្វេ និងផ្សារទំនើប ដែលបានបើកដំណើរការក្នុងឆ្នាំ 2016 និងនៅជាប់នឹងកីឡដ្ឋាន។

កីឡដ្ឋាននេះ មានសមត្ថភាពផ្ទុក 40,000 នាក់ ដែលត្រូវបានរៀបចំសម្រាប់ការប្រកួតចំនួន 6 ក្នុងវគ្គចែកពូល និងមួយប្រកួតសម្រាប់វគ្គ 16 ក្រុមចុងក្រោយ នៃព្រឹត្តិការណ៍ FIFA World Cup 2022។ វាត្រូវបានសម្ពោធនៅថ្ងៃទី 18 ខែធ្នូ ឆ្នាំ 2020 ។

ជាន់ខាងលើ នឹងត្រូវរុះរើចេញ បន្ទាប់ពីការប្រកួត FIFA World Cup 2022 ។ កៅអីអង្គុយ នឹងត្រូវទុកសម្រាប់កន្លែងលេងកីឡាផ្សេងៗ ក្នុងប្រទេសកាតា និងនៅក្រៅប្រទេស។

សម្ភារសំណង់ ត្រូវបានបន្សល់ទុកក្រោយការរុះរើកីឡដ្ឋាន Ahmad Bin Ali ចាស់ ហើយសម្ភារមួយចំនួនទៀត ត្រូវបានគេរៀបចំឡើងវិញនៅក្នុងការដំឡើងសិល្បៈសារធាណៈ។ ជាង 90 ភាគរយនៃសម្ភារសំណង់ ត្រូវបានប្រើប្រាស់ឡើងវិញ ឬកែច្នៃឡើងវិញ។

ដើមឈើដែលធ្លាប់ហ៊ុមព័ទ្ធកន្លែងចាស់ ត្រូវបានរក្សាទុកសម្រាប់ការដាំឡើងវិញនៅពេលអនាគត ដើម្បីកាត់បន្ថយការខូចខាតដល់បរិស្ថានធម្មជាតិ។ ការសន្សំសំចៃថាមពល និងទឹក អាចកាត់បន្ថយនូវកាបូនឌីអុកស៊ីតរបស់កីឡដ្ឋាន។

ស្វាគមន៍ព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA World Cup 2022, CBS ទទួលសិទ្ធិផ្ដាច់មុខ ផ្សាយបន្ដផ្ទាល់បាល់ទាត់ពិភពលោកនៅកម្ពុជា ចាប់ពីថ្ងៃអាទិត្យ ទី 20 ខែវិច្ឆិកា ដល់ថ្ងៃអាទិត្យ ទី 18 ខែធ្នូ ឆ្នាំ 2022៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង