យោងតាមអ្នកជំនាញវេជ្ជសាស្ត្រកូរ៉េខាងត្បូង បានឱ្យដឹងថា ពេលវេលានៃការជាសះស្បើយរបស់ Son Heung-min ទំនងជាអាស្រ័យលើទីតាំងនៃការប្រេះឆ្អឹងជិតភ្នែករបស់គេ។
វេជ្ជបណ្ឌិត Kim Kwon-il មកពីគ្លីនិកភ្នែក Yeabit បាននិយាយថា៖ “ប្រសិនបើរន្ធភ្នែកខាងក្រោមត្រូវបានប្រេះ វាពិបាកក្នុងការត្រឡប់មកវិញក្នុងរយៈពេល 3 សប្តាហ៍ណាស់”។
ព្រឹត្តិការណ៍ FIFA World Cup 2022 នឹងចាប់ផ្ដើមនៅថ្ងៃទី 20 ខែវិច្ឆិកា ពោលគឺសល់តែជាង 2 សប្ដាហ៍ទៀតតែប៉ុណ្ណោះ។
“ទោះជាយ៉ាងនេះក្តី ខ្ញុំគិតថាវាប្រហែលជាឆ្អឹងថ្ពាល់របស់ Son ដោយសារតែគាត់បានប៉ះត្រូវចំហៀងមុខរបស់គាត់។ ប្រសិនបើវាស្ថិតនៅខាងខាងក្រៅតំបន់រន្ធភ្នែក វាអាចត្រូវបានជាព្យាបាលដោយការវះកាត់សាមញ្ញ។ គាត់អាចត្រលប់មកវិញក្នុងរយៈពេល 3 សប្តាហ៍”។ លោកវេជ្ជបណ្ឌិតដដែលបានបន្ថែម។
សហព័ន្ធកីឡាបាល់ទាត់កូរ៉េខាងត្បូង ត្រូវបានគេរំពឹងថានឹងមិនទាន់ធ្វើសេចក្តីប្រកាសណាមួយអំពីបញ្ជីឈ្មោះកីឡាករសម្រាប់ព្រឹត្តិការណ៍បាល់ទាត់ FIFA World Cup នោះទេ រហូតដល់ Son ទទួលការវះកាត់រួចរាល់។
សូមជម្រាបថា Son Heung-min នឹងទទួលការវះកាត់នៅថ្ងៃសុក្រ ទី 4 ខែវិច្ឆិកានេះ។ សេចក្ដីរាយការណ៍បានឱ្យដឹងថា Son បានប្រេះឆ្អឹងត្រង់រន្ធភ្នែក ចំនួន 4 កន្លែង បន្ទាប់ពីការប៉ះទង្គិចជាមួយស្មារបស់ខ្សែការពារ Chancel Mbemba ក្នុងការប្រកួតរវាង Tottenham Hotspur ទល់នឹង Marseille ។
ស្វាគមន៍ព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA World Cup 2022, CBS ទទួលសិទ្ធិផ្ដាច់មុខ ផ្សាយបន្ដផ្ទាល់បាល់ទាត់ពិភពលោកនៅកម្ពុជា ចាប់ពីថ្ងៃអាទិត្យ ទី 20 ខែវិច្ឆិកា ដល់ថ្ងៃអាទិត្យ ទី 18 ខែធ្នូ ឆ្នាំ 2022៕