លោក Gregg Berhalter គ្រូបង្វឹករបស់ក្រុមជម្រើសជាតិសហរដ្ឋអាមេរិក បានបង្ហាញបញ្ជីឈ្មោះកីឡាករចុងក្រោយ សម្រាប់ព្រឹត្តិការណ៍ FIFA World Cup Qatar 2022 ដោយក្នុងនោះមានកីឡាករមកពីក្របខណ្ឌ Premier League ចំនួន 6 នាក់ផងដែរ។
កីឡាករទាំង 6 នាក់រួមមាន៖ 1. Matt Turner របស់ Arsenal, 2. Tim Ream របស់ Fulham, 3. Antonee Robinson របស់ Fulham, 4. Brenden Aaronson របស់ Leeds, 5. Tyler Adams របស់ Leeds និង 6. Christian Pulisic (Chelsea) ។
សហរដ្ឋអាមេរិក នឹងចាប់ផ្តើមយុទ្ធនាការ World Cup របស់ពួកគេទល់នឹងក្រុមវែលស៍ បន្ទាប់មកប៉ះអង់គ្លេស និងបញ្ចប់វគ្គចែកពូលជាមួយការប្រកួតទល់នឹង អ៊ីរ៉ង់ ។
ស្វាគមន៍ព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA World Cup 2022, CBS ទទួលសិទ្ធិផ្ដាច់មុខ ផ្សាយបន្ដផ្ទាល់បាល់ទាត់ពិភពលោកនៅកម្ពុជា ចាប់ពីថ្ងៃអាទិត្យ ទី 20 ខែវិច្ឆិកា ដល់ថ្ងៃអាទិត្យ ទី 18 ខែធ្នូ ឆ្នាំ 2022៕