FIFA បានសរសេរលិខិតទៅកាន់ក្រុមបាល់ទាត់ទាំង 32 ក្រុម ដោយជំរុញឱ្យពួកគេផ្តោតលើការលេងបាល់ទាត់ក្នុងប្រទេសកាតា ហើយកុំបណ្តោយឱ្យកីឡានេះ ត្រូវបានអូសទាញចូលទៅក្នុង “សមរភូមិ” មនោគមវិជ្ជា ឬនយោបាយ។
លិខិតរបស់ប្រធាន FIFA លោក Gianni Infantino និងអគ្គលេខាធិការនៃស្ថាប័ន លោកស្រី Fatma Samoura បានធ្វើឡើងបន្ទាប់ពីមានការតវ៉ាលើបញ្ហាជាច្រើនចាប់ពីសិទ្ធិស្រឡាញ់ពេញដូចគ្នា LGBTIQ រហូតដល់ការព្រួយបារម្ភលើបញ្ហារបស់ពលករចំណាកស្រុកនៅកាតា។
“ឥលូវនេះ សូមផ្តោតលើបាល់ទាត់!”។ នេះបើយោងតាមខ្លឹមសារមួយក្នុងលិខិតរបស់លោក Infantino និង Samoura ។
“យើងដឹងថាបាល់ទាត់បានប៉ះពាល់ដោយសារឥទ្ធិពលខាងក្រៅ ហើយយើងដឹងដូចគ្នាពីការបញ្ហា និងការលំបាកជាច្រើននៃធម្មជាតិនយោបាយនៅជុំវិញពិភពលោក”។
“ប៉ុន្តែ សូមកុំបណ្តោយឱ្យបាល់ទាត់ត្រូវបានអូសទាញចូលក្នុងសមរភូមិ មនោគមវិជ្ជា ឬនយោបាយដែលកំពុងកើតឡើង”។
ស្វាគមន៍ព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA World Cup 2022, CBS ទទួលសិទ្ធិផ្ដាច់មុខ ផ្សាយបន្ដផ្ទាល់បាល់ទាត់ពិភពលោកនៅកម្ពុជា ចាប់ពីថ្ងៃអាទិត្យ ទី 20 ខែវិច្ឆិកា ដល់ថ្ងៃអាទិត្យ ទី 18 ខែធ្នូ ឆ្នាំ 2022៕