×

លូស៊ែល (Lusail) កីឡដ្ឋានសម្រាប់វគ្គផ្ដាច់ព្រ័ត្រ FIFA World Cup Qatar 2022

កីឡដ្ឋានលូស៊ែល (Lusail) មានសមត្ថភាពផ្ទុក 80,000 នាក់ ដែលជាកីឡដ្ឋានធំបំផុតរបស់ប្រទេសកាតា និងត្រៀមខ្លួនសម្រាប់រៀបចំការប្រកួតវគ្គផ្ដាច់ព្រ័ត្រ ព្រឹត្តិការណ៍ FIFA World Cup 2022 ។

ការរចនានៃកីឡដ្ឋាន ត្រូវបានបំផុសគំនិតដោយការលេងពន្លឺ និងស្រមោល តាមបែបចង្កៀង Fanar ។ រូបរាងរបស់វា គឺដូច ចាន ដែលបង្ហាញពីយុគសម័យមាសនៃសិល្បៈ និងហត្ថកម្មនៅក្នុងពិភពអារ៉ាប់ និងឥស្លាម។

ក្រោយឆ្នាំ 2022 វាអាចត្រូវបានបំប្លែងជាលំនៅឋានដែលមានតម្លៃសមរម្យ ហាងទំនិញ កន្លែងលក់អាហារ គ្លីនិក និងសាលារៀន។ សម្ភារទាំងឡាយដែលត្រូវបានដកចេញ នឹងត្រូវរក្សាទុក ហើយអាចប្រើប្រាស់សម្រាប់រៀបចំឡើងវិញ និងបរិច្ចាគដល់សហគមន៍ដែលត្រូវការហេដ្ឋារចនាសម្ព័ន្ធកីឡា។

ទឹក ត្រូវបានកែច្នៃដើម្បីប្រើប្រាស់ឡើងវិញ សម្រាប់ស្រោចស្រពរុក្ខជាតិជុំវិញកីឡដ្ឋាន។ វាអាចរក្សាទុកទឹកស្អាត 40 % ច្រើនជាងកីឡដ្ឋានផ្សេងៗ។

សម្ភារដែលហៅថា Polytetrafluoroethylene (PTFE) បានការពារកីឡដ្ឋានពីកម្ដៅខ្យល់ និងធូលីដី ព្រមទាំងអនុញ្ញាតឱ្យមានពន្លឺគ្រប់គ្រាន់សម្រាប់ទីលាន។ ខណៈម្លប់ អាចកាត់បន្ថយបន្ទុកលើម៉ាស៊ីនត្រជាក់របស់កីឡដ្ឋាន។ កីឡដ្ឋាននេះ បានទទួលចំណាត់ថ្នាក់ផ្កាយ 5 ពីប្រព័ន្ធវាយតម្លៃនិរន្តរភាពសាកល។

ស្វាគមន៍ព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA World Cup 2022, CBS ទទួលសិទ្ធិផ្ដាច់មុខ ផ្សាយបន្ដផ្ទាល់បាល់ទាត់ពិភពលោកនៅកម្ពុជា ចាប់ពីថ្ងៃអាទិត្យ ទី 20 ខែវិច្ឆិកា ដល់ថ្ងៃអាទិត្យ ទី 18 ខែធ្នូ ឆ្នាំ 2022៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង